អត្ថបទថ្មីៗ

ការវិភាគបែប SWOT ទៅលើ Instagram

សង្ខេបប្រវត្តិរបស់ប្រព័ន្ទសង្គម Intragram

heart-launch-slate-rectangle

 

Intragram ជាបណ្តាញសង្គមដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ចែករំលែកជាពិសេសនូវ រូបភាព និង វីដេអូ តាមរយះមធ្យោបាយ ២ប្រភេទ ដោយប្រើប្រាស់ Feeds និង Stories ។ មុខងាររបស់វាស្រដៀងទៅនឹងដៃគូប្រកួតប្រជែងដ៍ធំគឺ SnapChat ។ Intragram ត្រូវបានបង្កើតឡើងដោយមនុស្សពីររូប គឺលោក Kevin Systrom និង Mike Krieger ហើយបានដាក់អោយដំណើរការក្នុងខែតុលា ឆ្នាំ ២០១០ ដែលប្រតិបត្តិការលើតែប្រព័ន្ធ iOS របស់ Apple, Inc តែប៉ុណ្ណោះ។ រយះពេល២ឆ្នាំបន្ទាប់វាត្រូវបានដាក់អោយដំណើរការទូលំទូលាយលើ Android ក្នុងកំឡុងខែមេសា ឆ្នាំ ២០១២។ Facebook, Inc បានទិញ Intragram ក្នុងតម្លៃ ១ ប៊ីលានដុល្លា ដែលជាតម្លៃមួយគួរអោយភ្ញាក់ភ្ញើលពេញទីផ្សារបណ្ពាញសង្គម ខណះដែលតម្លៃទីផ្សាររបស់ Intragram ស្មើរនឹង ៥០០ លានដុល្លាតែប៉ុណ្ណោះ ។

statistic_id253577_number-of-monthly-active-instagram-users-2013-2017

នៅឆ្នាំ ២០១៧ Intragram ទទួលបានជោគជ័យយ៉ាងខ្លាំង ដែលមានអ្នកប្រើប្រាស់រហូតដល់ ៨០០ លានអ្នក ខណះពេលដែលឆ្នាំ ២០១៣ មានត្រឹមតែ ៩០ លានអ្នកប៉ុណ្ណោះ។

 

យើងក្រលេកមកមើលការវិភាគមួយទៅលើ Intragram តាមរយៈ SWOT: 

SWOT ជាការវិភាគសម្រាប់កំណត់រកនូវ ភាពខ្លាំង ភាពខ្សោយ ឪកាស និងកត្តាគំរាមកំហែង ដែលទាក់ទងនឹងការប្រកួតប្រជែង និងការកំណត់ផែនការ។

 

ចំនុចខ្លាំង / Strengths

  1. មូលដ្ឋាននៃអ្នកប្រើប្រាស់ត្រូវបានចាត់ចូលជាកត្តាដ៍សំខាន់ខ្លាំង បើប្រៀបធៀបអ្នកប្រើសកម្ម Instagram ជាបណ្ដាញដែលមមាញឹកទី 9 នៅលើពិភពលោកដែលមានអ្នកប្រើសកម្ម ៨០០ លាននាក់។
  2. លក្ខណះនៃការប្រើប្រាស់របស់វាមានភាពទាក់ទាញ ដែលវាជាបណ្តាញសង្គមលើកដំបូងដោយផ្អែកលើការចែករំលែកតែ រូបភាពនិងវីដេអូ។ Instagram ផ្តល់ជូននូវ Feeds ប្រកបដោយការច្នៃប្រឌិតនិងច្នៃប្រឌិតនិងទាក់ទាញជាមួយការប្រើប្រាសកម្មវិធីដោយឥតគិតថ្លៃ។ អ្វីគ្រប់យ៉ាងមិនថា Stories ឬ Feeds សម្បីតែមុខងារនៃការប្រើវិញមានលក្ខណះសាមញ្ញ ងាយស្រួលប្រើនិងមានភាពទាន់សម័យដែលបានទាក់ទាញអ្នកប្រើវ័យក្មេងជាច្រើនជុំវិញសកលលោក។ លើសពីនេះទៀត Instagram អនុញ្ញាតឱ្យមានការតភ្ជាប់ ជាមួយបណ្តាញសង្គមផ្សេងទៀតដូចជា Facebook, Twitter ជាដើម។
  3. ក្នុងឆ្នាំ ២០១២ Instagram ត្រូវបានទិញដោយហ្វេសប៊ុកដែលជាបណ្តាញសង្គមចាស់បំផុតនិងមានឥទ្ធិពលបំផុតមួយ។ Instagram អាចពឹងផ្អែកលើក្រុមហ៊ុនមេរបស់ខ្លួននៅកម្រិតផ្សេងៗគ្នាដូចជា សេដ្ឋកិច្ច បរិស្ថាន និង បច្ចេកវិទ្យា …។
  4. វត្តមាននៃការផ្សាយពិណិជ្ជកម្មជាង ២ លាននាក់នៅលើ Instagram ក្នុងឆ្នាំ ២០១៧85% នៃស្លាកសញ្ញាធំ ៗ មាននៅលើ Instagram
  5. អត្រាចុះឈ្មោះរបស់អ្នកប្រើប្រាស់មានទំហំ ៤.២១% ជាទំហំមួយដែល Instagram ទទូលបានចំណាត់ថ្នាក់លេខ 1 ។
  6. ប្រាក់ចំណូលផ្សាយពាណិជ្ជកម្មចាត់ចូលជាកត្តាចំនុចខ្លាំងផងដែរ។ ចាប់តាំងពី Facebook ទិញ Instagram ប្រាក់ចំណូលពីការផ្សព្វផ្សាយតាមបណ្តាញសង្គមបានកើនឡើងជាលំដាប់ជាមួយការរំពឹងថាអាចលើសពី ១០ ប៊ីលាន ក្នុងឆ្នាំ 2019 ។

 

ចំនុចខ្សោយ / Weakness

  1. ទំនុកចិត្ត ត្រូវបានចាត់ចូលជាការព្រួយបារម្ភរបស់ Intragram ។ ដូចជាបណ្តាញសង្គមទាំងអស់ដែរ Instagram ត្រូវការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទាំងអស់ តែយ៉ាងណាមិញការខ្វះខាត និងកម្សោយត្រូវបានកត់សម្គាល់នៅក្នុងវិស័យនេះ។ Instagram ធ្លាប់ បានជួបប្រទះសកម្មភាព Hack ដែលបានបំផ្លាញដល់ភាពជឿជាក់របស់អ្នកប្រើប្រាស់ខ្លួន។
  2. ការកំណត់អាយុរបស់អ្នកប្រើប្រាស់។ Instagram ត្រូវបានរចនាឡើងសម្រាប់យុវវ័យជាពិសេស ដែលមានអ្នកប្រើប្រាស់ ៤១% មានអាយុចន្លោះពី ១៦ ទៅ ២៤ឆ្នាំ និង ៣៥% មានអាយុចន្លោះពី ២៥ ដល់ ៣៤ឆ្នាំ។ ខណៈដែល ១៧% រវាង ៣៥ និង ៤៤ឆ្នាំ និង ៨% មានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ។ ដែលអត្រាខាងលើបានធ្វើអោយបណ្តាញសង្គមបានឈានដល់គោលដៅរបស់ខ្លួន។ ប៉ុន្តែការធ្វើបែបនេះមិនបានធ្វើឱ្យទីផ្សារមនុស្សពេញវ័យនិងអ្នកផ្សាយពាណិជ្ជកម្មសប្បាយចិត្តនោះទេ។
  3. Instagram ត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន ដែលជាប្រទេសមានប្រជាជនច្រើន ខណៈទីផ្សារកំពុងរីកចម្រើនដែលមានសក្តានុពលធំ។

 

ឪកាស / Opportunities

  1. ចំពោះការបង្កើតថ្មីឬ Innovation របស់ Instagram ត្រូវតែបន្តទាក់ទាញ ជាមួយការរចនាផ្នែកបន្ថែមរបស់ផលិតផលដែលអាចអាចពង្រឹងវត្តមានរបស់ខ្លួននិងទាក់ទាញអ្នកប្រើផ្សេងទៀត។
  2. នៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលកំពុងរីកចម្រើនត្រូវបានគេមើលឃើញថាសេដ្ឋកិច្ចរបស់ពួកគេកើនឡើងជាមួយ Smartphone ក្នុងដៃម្នាក់មួយ ដែលបានបង្ហាយផងដែរថា ចំនួនអ្នកប្រើប្រាស់មានសក្តានុពលកំពុងកើនឡើង។
  3. ជាមួយមនុស្សជំនាន់ថ្មី ឬជំនាន់ក្រោយដែលមានចំណង់ចំណូលចិត្តប្រែប្រួលជានិច្ច។ Instagram ត្រូវតែធានាថា វានូវតែគួរឱ្យទាក់ទាញសម្រាប់មនុស្សវ័យក្មេងដែលនឹងក្លាយជាអ្នកប្រើប្រាស់នៅថ្ងៃស្អែក។ ចំពោះបញ្ហានេះបណ្តាញសង្គមត្រូវតែប្រាស្រ័យទាក់ទងធ្វើឱ្យមានភាពទូលំទូលាយជាងមុន អំពីសេវាកម្មនិងរូបភាពរបស់វា។
  4. ចំនួនអ្នកផ្សាយពាណិជ្ជកម្ម។ អ្នកផ្សាយពាណិជ្ជកម្មកំពុងមានអត្រគុណទ្វេដង ហើយនឹងបន្តរីកចម្រើនក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

 

កត្តាគំរាមគំហែង / Treats

  1. ការប្រកួតប្រជែងមានសកម្មភាពយ៉ាងខ្លាំង ខណៈដែលបណ្តាញសង្គមមានច្រើនហើយការប្រកួតប្រជែង វាជាកត្តាមួយដ៏សំខាន់។ ហ្វេសប៊ុកមិនបានមានគម្រោងទិញ Snapchat នោះទេ ខណៈវាជាបណ្តាញសង្គមប្រកួតប្រជែងដោយផ្ទាល់យ៉ាងសំខាន់ជាមួយ Instagram ព្រោះវាក៏ផ្តោតសំខាន់លើយុវជនដូចគ្នា លើសពីនេះទៀតប្រជាប្រិយភាពរបស់ Snapchat ក៏កំពុងកើនឡើងយ៉ាងខ្លាំងផងដែរ។
  2. ជាមួយនឹង កម្មសិទ្ធិបញ្ញា Instagram អាចមានបញ្ហានីតិបញ្ញត្តិពាក់ព័ន្ធនឹងសិទ្ធិរូបភាព និងវីដេអូ ដែលមានលក្ចណៈចម្លង។
  3. ការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើដែលអាចនឹងយាយី ដែលសម្មភាពនេះអាចធ្វើអោយខូចដល់បណ្តាញសង្គម។
  4. ការថយចុះនៃការច្នៃប្រឌិត ការច្នៃប្រឌិតតិចតួចឬជម្រើសមិនល្អនៅក្នុងតំបន់នេះអាចមានផលវិបាកអវិជ្ជមានសម្រាប់ Instagram ។ មនុស្សវ័យក្មេងដែលជាគោលដៅ ត្រូវការភាពច្នៃប្រឌិត និងការកម្សាន្តថ្មីៗ។
  5. ការសិក្សាមួយរបស់អង់គ្លេសបានចង្អុលបង្ហាញថាក្នុងចំណោមបណ្តាញសង្គមទាំងអស់ Instagram គឺជាបណ្ដាញសង្គមមួយដែលងាយធ្វើអោយអ្នកប្រើប្រាស់ មានបញ្ហាផ្លូវចិត្តបំផុតសម្រាប់មនុស្សវ័យក្មេង។ ប្រសិនបើការសិក្សាលើ Instagram មានភាពអវិជ្ជមានផ្សេងទៀតផុសឡើង វាអាចទៅរួចដែលថាបណ្តាញសង្គមនឹងទទួលរងនូវការខាតបង់ តាមរយៈឪពុកម្តាយនឹងព្យាយាមរក្សាកូនៗ មិនអោយប៉ះ Instragram ។

 

អត្តបទ និងប្រែសម្រូល៖ ពេជ្រ

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s