អត្ថបទថ្មីៗ

តោះ!!! មកចូលរួមសិក្ខាសាលា “របៀបជ្រើសរើសដៃគូជីវិតក្នុងស.វទី២១ ទាំងអស់គ្នា

ក្នុងពេលបច្ចុប្បន្ននេះមានមនុស្សជាច្រើនកំពុងតែជួបប្រទះនឹងបញ្ហាក្នុងការជ្រើសរើសដៃគូជីវិត ដោយពួកមិនដឹងថាគួរសម្រចចិត្តបែបណា ឬត្រូវមើលលើអ្វីខ្លះ​ និងធ្វ់ើបែបណាខ្លះទើបអាចជ្រើសរើសដៃគូម្នាក់យ៉ាងសាកសមសម្រាប់ខ្លួនរបស់ពួកគេ។ ហើយទន្ទឹមនឹងនោះមនុស្សមួយចំនួនទៀតក៏កំពុងតែមានបញ្ហាក្នុងការត្រៀមខ្លួនរៀបអាពាហ៏ពិពាហ៏ផងដែរ។​ បញ្ហានោះគឺថាពួកគេមិនទាន់បានដឹងនូវឡើយទេថាតើគួរត្រៀមអ្វីខ្លះ ឬត្រូវគិតលើបញ្ហាអ្វីខ្លះមុនពេល និងក្រោយពេលរៀបការ។

ដោយសារតែមើលឃើញកត្តាទាំងអស់នេះហើយទើបបានជា ក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម ឬហៅកាត់ជាភាសាអង់គ្លេសថា YVSD  (https://goo.gl/zLW7cZសហការជាមួយនឹង វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) បានគៀងកូរប្រមូលយុវជន ដើម្បីរៀបចំនូវសិក្ខាសាលាមួយដែលមានប្រធានបទ “របៀបជ្រើសរើសដៃគូជីវិតក្នុងសតវត្សទី២១” 

With logo

សិក្ខាសាលានេះគឺជាវេទិកាដែលបង្ហាញអំពីរបៀបជ្រើសរើសដៃគូជីវិតឲ្យបានត្រូវត្រូវ ការត្រៀមខ្លួនមុនពេលរៀបការ ការកសាងសុភមង្គលក្រោយពេលរៀបការ និងការដោះស្រាយវិបត្តិក្នុងគ្រួសារ ដោយធ្វើយ៉ាងណាឲ្យគ្រួសាររស់នៅជាមួយគ្នាប្រកបដោយសុខសុភមង្គល។ ក្នុងនោះមានវាគ្មិន ប្រាំរូបនឹងចូលខ្លួនមកបង្ហាញ និងស្រាយបភ្លឺនូវរាល់ចម្ងល់ និងបញ្ហាទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងប្រធានបទខាងលើនេះ។ វាគ្មិនទាំងប្រាំរូបនោះរួមមានទីមួយគឺ លោក ឃីម សុខហេង ដែលជាស្ថានបនិក វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) ដែលលោកនឹងលើកយកប្រធានមួយនិយាយអំពី “ការកសាងសុភមង្គលគ្រួសារក្រោយពេលរៀបអាពាហ៏ពិពាហ៏”។ 

Khim Sokheng

 វាគ្មិនទីពីរគឺ កញ្ញា ឌីជេ ណាណា (DJ NaNa) កញ្ញាគឺជា ម្ចាស់ Page DJ NaNa Tips និងDJ NaNaTV ផងដែរ។ ប្រធានបទរបស់កញ្ញា គឺ “ការត្រៀមខ្លួនមុនពេលរៀបអាពាហ៏ពិពាហ៏”។

Nana

រីឯវាគ្មិនទីបីគឺ លោកបណ្ឌិត ឆាត សុឆេត ដែលលោកគឺជា ម្ចាស់បណ្ណាគារ ឆាត សុឆេត។ ប្រធានបទដែលលោកនឹងលើកយកមកបកស្រាយនោះគឺ  “របៀបដោះស្រាយវិបត្តិគ្រួសារ “ 

Sochhate

វាគ្មិនទីបួន គឺ លោកស្រី លៀង សុខុម លោកស្រីគឺជា​ Academic Coordinator នៃ IDP Education Cambodia ។ ប្រធានបទរបស់អ្នកស្រីគឺ “តុល្យភាពគ្រួសារ និងការងារ ” 

Sokhom

វាគ្មិនចុងក្រោយគឺលោក បណ្ឌិត វុទ្ធី មុនីរ័ត្ន លោកគឺជា ប្រធានសមាគមអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុន ។ លោកនឹងលើកយកប្រធានបទមួយដែលនិយាយអំពី “របៀបជ្រើសរើសដៃគូជីវិត​ ” 

Monyroth

ចំនែកឯអ្នកសម្របសម្រួលកម្មវិធីទាំងមូលវិញគឺលោក ហេង សុវណ្ណ  បច្ចុប្បន្ននេះលោកគឺជា អ្នកនិពន្ធ និងជាអ្នកសារព័ត៍មាននៅកាសែតឡារ៉ែន ផងដែរ។

Sovann

ចំពោះពិធីការនីវិញ គឺ កញ្ញា គឹម ឌីណា សព្វថ្ងៃកញ្ញាគឺជាអ្នកនិពន្ធ និងជាពិធីការនីអាជីពផងដែរ។

Dina

គួររំលឹកថាសិក្ខាសាលា “របៀបជ្រើសរើសដៃគូជីវិតក្នុងសតវត្សទី២១” នេះនឹងប្រព្រឹត្តិធ្វើឡើងនៅ ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៨ នៅឯសាលារៀនអន្តរទ្វីបអាមេរិកាំង (AIS) សាខាទួលគោក។

ចាប់ពីម៉ោង ៧់ៈ៣០ នាទីព្រឹក ដល់ ៥ៈ០០ល្ងាច។ តម្លៃសំបុត្រ ២៤០០០៛ ឬស្មើរណឹង 6$ ក្នុងនោះមានរួមបញ្ចូលទាំង អាហារថ្ងៃត្រង់ ភេសជ្ជៈ និង​សៀវភៅម៉ាញបុក “ចិត្តសាស្ត្រសាងស្នេហ៏” មួយក្បាលផងដែរ។

អត្ថបទដោយ៖  Mr.Theara

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s