អត្ថបទថ្មីៗ

កម្មវិធី កំពង់ឆ្នាំងបុណ្យភូមិយើង



29745539_2104815523086848_309207236_n

កម្មវិធីបុណ្យភូមិយើងនេះមានការរៀបចំឡើងដោយក្រុមការងារស្ម័គ្រចិត្តខេត្តកំពង់ឆ្នាំងផ្ទាល់ដោយ កម្មវិធីនេះបានប្រារព្វឡើងនៅឆ្នាំមុនដោយបានជោគជ័យមិននឹកស្មានដល់ និងការគាំទ្រជាខ្លាំងពីសំណាក់អ្នកចូលរួមផ្ទាល់ផងដែរ។

ហើយឆ្នាំនេះក្រុមការងាស្ម័គ្រចិត្តខេត្តកំពង់ឆ្នាំង បានធ្វើកម្មវិធីនេះម្តងទៀត ដោយរឹតពិសេសទៅទៀតនោះ តាមកិច្ចសំភាសន៍របស់ក្រុមការងារទៅក្រុមការងាស្ម័គ្រចិត្តខេត្តកំពង់ឆ្នាំងផ្ទាល់នោះថាឆ្នាំនេះគឺធ្វើឡើងដល់ចំនួន ៣​ ទីតាំងទៅទៀត៖

ទីតាំងទី១. ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី ២៤ ២៥ ខែមិនា ឆ្នាំ២០១៨ ស្ថិតក្នុងបរិវេណ វត្តត្រងិល ភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ទីតាំងទី២. នៅថ្ងៃទី ៣១ មីនា ០១ មេសា ឆ្នាំ២០១៨  វត្តកំពង់ព្រះ ស្ថិតនៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ​​​​​​​​​​​​​​​

ទីតាំងទី៣. ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី ៦​ ៧ ៨ ខែមេសា​ ឆ្នាំ២០១៨ ស្ថិតក្នុងបរិវេណ វត្តពិលិបុព្វតារាម ហៅវត្ត (សន្ទួច)  ឃុំស្រែថ្មី ស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង។

ហើយយើងបានសង្កេតឃើញថាទីតាំងទី១. ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី ២៤ ២៥ ខែមិនា ឆ្នាំ២០១៨ ស្ថិតក្នុងបរិវេណ វត្តត្រងិល ភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ មានប្រជាពលរដ្ឋដែលមកពីគ្រប់មជ្ឈដ្ឋាន បានចូលរួមលេងល្បែងប្រជាប្រិយ និងបានរាំលេងយ៉ាងកុះករ ហើយសំរាប់ព្រឹត្តិការណ៍កម្មវិធី កំពង់ឆ្នាំងបុណ្យភូមិយើង ក៏មានការប្រគុំតន្ត្រី ការលេងល្បែងប្រជាប្រិយ ការបង្ហាញក្បាច់គុណល្បុក្កតោ ការដាក់តាំងបង្ហាញផលិតផលរបស់ខេត្ត ការសំដែងរបាំប្រពៃណី និងការរាំលេងកំសាន្ត ដើម្បីអបអរនូវបុណ្យប្រពៃណីជាតិខ្មែរយើង បើយើងគិតទៅគឺសប្បាយណាស់ ។

ហើយឥលូវត្រៀមអ្នកនៅ ទីតាំងទី២. នៅថ្ងៃទី ៣១ មីនា ០១ មេសា ឆ្នាំ២០១៨  វត្តកំពង់ព្រះ ស្ថិតនៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ចំណែកទីតាំងទី៣. ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី ៦​ ៧ ៨ ខែមេសា​ ឆ្នាំ២០១៨ ស្ថិតក្នុងបរិវេណ វត្តពិលិបុព្វតារាម ហៅវត្ត (សន្ទួច)  ឃុំស្រែថ្មី ស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង។

ក្រៅពីបង្កភាពសប្បាយរីករាយ​ និងភាតរភាពហើយនោះ ព្រឹត្តិការណ៍នេះ ក៏មានគោលដៅសំខាន់ មួយទៀត គឺជួយជ្រោមជ្រែង ភូមិ ឃុំ និងបង្កើតចំណងមិត្តភាព ក្នុងព្រឹត្តិការណ៍នេះផងដែរ។លើសពីនេះផងដែរ នោះចំនូលមួយចំណែករបស់កម្មវិធី និងធ្វើកម្មវិធីសប្បុរសធម៌ផងដែរ។

សូមចូលរួមទាំងអស់គ្នា ដើម្បីកម្មវិធី កំពង់ឆ្នាំងបុណ្យភូមិយើង។

ខាងក្រោមជារូបភាពទាំងមូលរបស់កម្មវិធី៖

29550799_2104814353086965_1052893509_n

ទីតាំងទី២. នៅថ្ងៃទី ៣១ មីនា ០១ មេសា ឆ្នាំ២០១៨  វត្តកំពង់ព្រះ ស្ថិតនៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

29750609_1422695047842776_1154340175_n (1)29666192_1422695034509444_1363209420_n29666235_1422695357842745_1180908120_n29665678_2104814319753635_727207199_n29664193_2104814316420302_1396816366_n29543232_726715914383409_79171315842780926_n29570563_726716487716685_1178972124905573772_n29510936_726716861049981_1585213145590455590_n

អត្ថបទដោយ៖ ឡេង

សំរាប់លេខក្នុងការទំនាក់ទំនងផ្សព្វផ្សាយ៖ 096 40 16 303 / 088 888 50 59

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s