អត្ថបទថ្មីៗ

កម្មវិធីបេសកកម្មយុវជនសុឆន្ទៈសង្គមប្រចាំឆ្នាំ ក្រោមប្រធានបទ “វឌ្ឍនភាពសង្គម ផ្តើមចេញពីយុវជន”

ក្រោមការជួយជ្រោមជ្រែងពី មជ្ឍមណ្ឌលសហប្រតិបត្តិការបារាំង រួមជាមួយនឹងការគាំទ្រពី ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ក្រុមយុវជនសុឆន្ទៈនៃនិស្សិត ថ្នាក់ពិសេសភាសាបារំាង គ្រោងនឹងរៀបចំអោយមាននូវកម្មវិធី បេសកកម្មយុវជនសុឆន្ទៈសង្គម​ប្រចាំឆ្នាំក្រោមប្រធានបទ“វឌ្ឍនភាពសង្គមផ្តើមចេញពីយុវជន”ដែលនឹងប្រព្រឹត្តទៅរយៈពេល ពីរយប់ និងបីថ្ងៃ គិតចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ នៅក្នុងទឹកដីខេត្តកំពត និងកែប។

28000881_1186276028174955_1082831393_n

បេសកកម្មឆ្នាំ ២០១៨ ដែលរៀបចំដោយក្រុមនិស្សិតនីតិសាស្ត្រភាសាបារាំង

ដោយមានការចូលរួមពីសំណាក់យុវនិស្សិតថ្នាក់ពិសេសភាសាបារាំងទាំងបីជំនាន់ (ឆ្នាំទី​២=AP; ឆ្នាំទី៣ = FS1 និងឆ្នាំទី៤ =​ FS2) ព្រមទាំងវត្តមានយ៉ាងកក់ក្តៅរបស់លោក-លោកស្រីសាស្រ្តាចារ្យ ដំណើរកំសាន្តនេះ មិនត្រឹមតែមានគោលបំណងរឹតចំណងមិត្តភាព ភាតរភាព សាមគ្គីភាព និងការបង្កើតបណ្តាញទំនាក់ទំនង រវាងនិស្សិត-និស្សិត និងនិស្សិត-លោក (លោកស្រី) សាស្រ្តាចារ្យនោះទេ។ អ្វីដែលរិតតែធ្វើអោយដំណើរកំសាន្តនេះកាន់តែមានភាពពិសេសនោះគឺ “បេសកកម្មចូលរួមក្នុងកិច្ចការសង្គម” ដែលក្នុងនោះរួមមានជាអារទិ៍ ការអប់រំផ្នែក សុខភាព-អនាម័យ និងបរិស្ថាន រួមជាមួយនឹងការផ្សព្វផ្សាយនូវ វប្បធម៌-អរិយធម៌ និងច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងការលើកកំពស់ការនិយាយភាសាបារាំងផងដែរ។ បេសកកម្មនេះ ក៏មានលាយឡំផងដែរជាមួយនឹង ការបរិភោគអាហាររួមគ្នា ការលេងល្បែង កម្សាន្ត និងការសម្តែងសិល្បៈខ្មែរមួយចំនួន ដើម្បីធ្វើឲ្យបេសកកម្មនេះប្រព្រឹត្តិទៅដោយរលូន និងប្រកបទៅដោយបរិយាកាស សប្បាយរីករាយ និងមិនអាចបំភ្លេចបាន។

 

28052699_1186275941508297_1961430600_n

សកម្មភាពឆ្នាំ២០១៧

តែទោះជាយ៉ាងណាក្តី ក្រុមយុវនិស្សិតយើងខ្ញុំបាន និងកំពុងតែជួបប្រទះនូវបញ្ហាយ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកហិរញ្ញវត្ថុ និងសម្ភារៈ ក្នុងការដាក់ដំណើរការគម្រោងនេះ។ អាស្រ័យដូចបាន ជម្រាប ជូនខាងលើនេះ ក្រុមការងារយើងខ្ញុំសូមអំពាវនាវដល់ ក្រសួង ស្ថាប័នរដ្ឋ និងឯកជន គ្រឹះស្ថានសិក្សានានា សប្បុរសជន សាធារណជន លោក-លោកស្រីសាស្ត្រាចារ្យ អតីតនិស្សិត និងយុវនិស្សិតទាំងអស់ ដើម្បីឧបត្ថម្ភ និងគាំ-ទ្រ ទាំងផ្នែកហិរញ្ញវត្ថុ សម្ភារៈ និងស្មារតី។

28053216_1186275481508343_1719199402_n

សកម្មភាពឆ្នាំ២០១៧

ក្រុមការងារយើងខ្ញុំអាចជម្រាបបានថាដើម្បីឲ្យដំណើរការគម្រោងមួយនេះឈានទៅរកភាព ជោគជ័យ​ទៅបានលុះត្រាតែមានការចូលរួមឧបត្ថម្ភ និងការគាំទ្ររបស់ លោក-លោកស្រីគ្រប់គ្នា។

លោក-លោកស្រីអាចទំនាក់ទំនងមកកាន់ក្រុមការងារយើងខ្ញុំ៖

១. ក. ប៉ុលពីឌីវីន             Tel : 077 93 39 07                Email : p_divin@yahoo.com

២. ក. ហូយសិទ្ធិការ្យ       Tel : 012 66 51 06                Email : sithikahoy@rocketmail.com

28109601_1186275938174964_1025512109_n

សកម្មភាពឆ្នាំ២០១៧

 

28000910_1186276011508290_1768720471_n

សកម្មភាពឆ្នាំ២០១៧

 

28052542_1186275464841678_882349121_n

សកម្មភាពឆ្នាំ២០១៧

អត្ថបទ និងរូបភាពដោយ ៖ ក្រុមនិស្សិតនីតិសាស្ត្រភាសាបារាំង

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s