អត្ថបទថ្មីៗ

កម្មវិធីនាំយកសៀវភៅទៅកាន់ខេត្តកំពង់ចាម

 

Cambodia Young Authors (CYA) គឺជាក្រុមអ្នកអ្នកនិពន្ធវ័យក្មេងកម្ពុជា ដែលធ្វើការងារជាមួយយុវជនវ័យក្មេងផ្តោតទៅលើការលើកកម្ពស់ការអាន និងការនិពន្ធសៀវភៅ។ ហើយនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមអ្នកនិពន្ធវ័យក្មេងកម្ពុជានឹងរៀបចំកម្មវិធីមួយដែលនឹងប្រមូលសៀវភៅពីសំណាក់សាធារណជនដែលបានបរិច្ចាគ ទៅបណ្ណាល័យខេត្តកំពង់ចាម។

28109084_1603659289752255_1450076997_n

សម្រាប់គោលបំណងធំរបស់កម្មវិធីគឺជាការបរិច្ចាគសៀវភៅ ចំនួន ៥,០០០ក្បាល​ ដែលបានមកពី សរុបជនទាំងអស់ ទៅដាក់នៅបណ្ណាល័យ ខេត្តកំពង់ចាម និងសៀវភៅមួយចំនួនទៀតយកទៅដាក់តាមបណ្ណាល័យផ្សេងៗនៅរាជធានីភ្នំពេញ។ មួយវិញទៀតកម្មវិធីទាំងមូលក៏ចង់លើកដំកើនទម្លាប់នៃការអានផងដែរ។ ហើយកម្មវិធីមួយនេះក្រុមការងារសង្ឃឹមថានឹងជួយលើកទឹកចិត្តដល់អ្នកស្រលាញ់ការអាន ជាង ៧,០០០​ ទៅ ១៥,០០០នាក់ អោយចែករំលែកការស្រលាញ់សៀវភៅទៅដល់បណ្ណាល័យផ្សេងៗ និងផ្តល់ឱកាសដល់យុវជនស្មគ្រ័ចិត្ត និងបានសិក្សាអំពីការគ្រប់គ្រង និងការធ្វើការមួយចំនួនថែមទៀតផងដែរ។

28001090_1603659293085588_2101914162_n

ក្រុមការងារសង្ឃឹមថាសប្បុរសជនទាំងអស់នឹងបានជួយបរិច្ចាគសៀវភៅចាស់ ឬថ្មីដល់កម្មវិធីដើម្បីនាំយកទៅដាក់បណ្ណាល័យនៅខេត្តកំពង់ចាមក៏ដូចជានៅតាមបណ្ណាល័យផ្សេងៗក្នុងរាជធានីភ្នំពេញផងដែរ។

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s