អត្ថបទថ្មីៗ

សំណួរ​ទាំង​នេះ​​​​លោក​​​​​​​អ្នក​​​​គួរ​​ជៀសវាងឆ្លើយ​​​ដាច់​ខាត​​​ពេល​​សម្ភាសន៍​ការងារ

នៅ​ពេល​​ទៅ​សម្ភាសន៍​មិន​មែន​សំណួរ​អ្វី​ក៏​ចេះ​តែ​ឆ្លើយ​ដែរ​នោះ​ទេ។ លោក​អ្នក​ជា​បេក្ខជន​ត្រូវ​ដឹង​ថា​ ​​តើ​សំណួរ​ណា​ដែល​អ្នក​​ចាត់​ទុក​ថា ​ជា​សំណួរ​អសីលធម៌​បំផុត​ ឬ​សំណួរ​ដែល​​មិន​ត្រូវ​សួរ​ទាល់​តែ​សោះ​ក្នុង​ពេល​សម្ភាសន៍​ការងារ។

interview-1018333_1920-1080x600

ខាង​ក្រោម​នេះ ​ជា​សំណួរ​ដែល​​លោក​អ្នក​គួរ​មិន​ឆ្លើយ​បើ​ទោះ​បី​ក្រុម​អ្នក​សម្ភាសន៍​ព្យាយាម​សម្ភាសន៍​អ្នក​ក៏​ដោយ៖

១) ​​សួរ​​ឈ្មោះ​ប្ដី​ ​ប្រពន្ធ​​ឬ​សង្សារ​​របស់​អ្នក​​​៖ វា​គ្មាន​ចំណុច​ទាក់ទង​ទាល់​តែ​សោះ​ចំពោះ​​ការងារ​ដែល​ត្រូវ​សម្ភាសន៍​ ចំពោះ​ហេតុផល​នៃ​ការ​សួរ​ចង់​ដឹង​ឈ្មោះ​ប្ដី​ ​ប្រពន្ធ ឬ​​ក៏​សង្សារ​​​របស់​អ្នក។ នេះ​ជា​សំណួរ​​អសីលធម៌​​បំផុត​មួយ។

២) ​តើ​អ្នក​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​ទេ?៖ បើ​លោក​អ្នក​ជា​មនុស្ស​ស្អាត​ស្អំ​មែន​ សំណួរ​នេះ​លោក​អ្នក​ក៏​មិន​គួរ​ឆ្លើយ​នោះ​ដែរ។ ​លោក​អ្នក​អាច​​​​ស្នើ​សុំ​លិខិត​ថ្កោល​ទោស​ពី​ក្រសួង​មហាផ្ទៃ​បង្ហាញ​ទៅ​កាន់​ក្រុមហ៊ុន​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​​ ប៉ុន្តែ​បើ​ក្នុង​ពេល​សម្ភាសន៍​មាន​អ្នក​សួរ​សំណួរ​បែប​នេះ​មែន​ ​​អ្នក​សួរ​គឺ​ជា​មនុស្ស​អសីលធម៌​​បំផុត។

៣) ​តើ​អ្នក​កាន់​សាសនា​អ្វី?៖ មិន​ថា​នៅ​កម្ពុជា​ ឬ​នៅ​ប្រទេស​​ផ្សេង​ទេ​ ការ​សួរ​សំណួរ​ពាក់ព័ន្ធ​នឹង​សាសនា​ គឺ​ជា​រឿង​មិន​សមរម្យ​ផង​ដែរ។ ​​

៤) ​អ្នក​ជា​ក្រុម​ ឬ​​សមាជិក​អង្គការ​​អ្វី​មួយ​?៖​ សំណួរ​ដែល​សួរ​​អំពី​លោក​អ្នក​មាន​ជាប់​ទាក់ទង​ជា​មួយ​នឹង​​គណបក្ស​នយោបាយ​ ​ក្រុម​សាសនា​ ឬ​សមាជិក​អង្គការ​អ្វី​ ​​លោក​អ្នកក៏​​មិន​ចាំ​បាច់​​ឆ្លើយ​ដែរ។

៥) ​មាន​លុយ​ប៉ុន្មាន​​នៅ​ក្នុង​ធនាគារ?៖ រឹត​តែ​មិន​គួរ​ឆ្លើយ​ទៅ​ទៀត​ បើ​សិន​ជា​អ្នក​សម្ភាសន៍​សួរ​អ្នក​ថា​ មាន​លុយ​ប៉ុន្មាន​នៅ​ក្នុង​ធនាគារ។

pexels-photo-70292.jpeg

៦) តើ​អ្នក​ធ្លាប់​លែង​លះ​គ្នា​ទេ?៖ បើ​អ្នក​សម្ភាសន៍​សួរ​អ្នក​ថា​ រៀប​ការ​ឬ​ក៏​នៅ​លៀវ​ អាច​ឆ្លើយ​បាន​​ ប៉ុន្តែ​បើ​សួរ​ថា​លោក​អ្នក​ធ្លាប់​លែង​លះ​គ្នា​ដែរ​ឬ​ទេ ​ក៏​មិន​គួរ​ឆ្លើយ​ដែរ។

៧) ​ស្អប់​ជាតិ​សាសន៍​ណា​ជាង​គេ?៖ បើ​ទោះ​បី​ជា​នៅ​ក្នុង​ចិត្ត​អ្នក​ស្អប់​ជាតិ​សាសន៍​ណា​មួយ​ក៏​ដោយ​ ក៏​លោក​អ្នក​មិន​គួរ​ឆ្លើយ​ថា​ស្អប់​ជនជាតិ​ណា​ដែរ។

pexels-photo-615475.jpeg

៨) ចេះ​ផឹក​ស្រា​ ឬ​ដើរ​លេង​​យប់​ទេ?៖ សំណួរ​នេះ​ ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​សំណួរ​អសីលធម៌​ដែរ។

៩) ​គ្រួសារ​របស់​អ្នក​​រក​ចំណូល​បាន​ប៉ុន្មាន​ដែរ?៖ បើ​​អ្នក​សម្ភាសន៍​សួរ​ពី​ប្រាក់​ខែ​របស់​អ្នក​បច្ចុប្បន្ន​​ និង​ប្រាក់​ខែ​រំពឹង​ទុក​ គឺ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ ​តែ​​បើ​សួរ​ពី​ស្ថានភាព​ប្រាក់​ចំណូល​មួយ​គ្រួសារ​របស់​អ្នក​តែ​ម្ដង​ គឺ​​អ្នក​មិន​​ត្រូវ​​ឆ្លើយ​ដាច់​ខាត។

 

ត្រូវ​ចាំ​ថា​ សំណួរ​ខាង​លើ​នេះ​ គឺ​មិន​ប៉ះពាល់​​ចំពោះ​លទ្ធផល​នៃ​ការ​សម្ភាសន៍​ការងារ​របស់​អ្នក​នោះ​ទេ ​ហើយ​ប្រសិន​បើ​អ្នក​សម្ភាសន៍​​សួរ​សំណួរ​ទាំង​នេះ​មែន ​​​គឺ​លោក​អ្នក​គួរ​ឆ្លើយ​ថា​ ៖«​សុំ​ទោស! សំណួរ​នេះ​មិន​ពាក់ព័ន្ធ​នឹង​ការងារ​​​នោះ​ទេ ខ្ញុំ​សូម​រក្សា​សិទ្ធិ​មិន​ឆ្លើយ»៕

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s