អត្ថបទថ្មីៗ

ប្រវត្តិសង្ខេបរបស់លោកតា វណ្ណ មូលីវណ្ណ

លោក វណ្ណ មូលីវណ្ណ ស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា។ លោកក៏ត្រូវបានប្រសិទ្ធនាមថា” The Man who built Cambodia”។ លោកបានកើតនៅថ្ងៃទី ២៣​ខែ វិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ លោកបានទទួលសញ្ញាប័ត្រទុតិយភូមិពី វិទ្យាល័យ ព្រះស៊ីសុវត្ថិ នៅក្នុងក្រុងភ្នំពេញ នៅឆ្នាំ ១៩៤៤ បន្ទាប់មកលោកបានសិក្សាផ្នែក និតិសាស្រ្ត។ក្រោយមកលោកបានទទួលអាហារូបករណ៏ផ្នែកច្បាប់ ទៅសិក្សាក្នុងក្រុងបារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។ ក្រោយសិក្សាជំនាញនេះអស់រយះពេល ១ឆ្នាំលោកក៏បានសម្រេចចិត្តប្តូរទៅសិក្សាផ្នែក ស្ថាបត្យកម្មវិញ នៅឯសាលាវិចិត្រសិល្បៈមួយក្នុងទីក្រុង បារីសដដែល។ ក្រោយពីបានបញ្ចាប់ការសិក្សាដោយជោគជ័យប្រកបដោយចំនេះដឹង និងទេព្យកោសល្យខ្ពស់ក្នុងវិស័យមួយនេះ។ លោកបានត្រលប់មកប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ ១៩៥៥ ស្ថិតក្នុងសម័យ សង្គមរាស្រ្តនិយម។ មួយឆ្នាំក្រោយមកលោកត្រូវបានគេតែងតាំងអោយធ្វើជាប្រធានស្ថាបត្យករនៅកម្ពុជា។ លោកក៏ជាព្រឹទ្ធបុរសទីមួយនៃ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចាប់ពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៦៧។ នៅក្នុងទសវត្សរ៏ទី៦០ និង ៧០ លោកបានគូរប្លង់ស្ថាបនាអាគាល្បិៗជាច្រើននៅកម្ពុជាជាពិសេសក្នុងទីក្រុងភ្នំពេញ។ លោកបានបន្សល់នូវស្នាដៃអាគារដ៏ល្អឯកជាច្រើនប្រកបដោយភាពទាក់ទាញរួមជាមួយ អាគារវត្តអារាម សំណង់អាគារបុរាណៗ និងសំណង់អាគារសល់ពីសម័យអាណានិគម។ ក្នុងនោះលោកបានគូរប្លង់វត្តអារាម និងស្ថាទូតខ្មែរជាច្រើននៅបរទេសផងដែរ។

3-Warren-Buffett-Quote-setting

នៅឆ្នាំ ១៩៦៣លោកបានគូរប្លង់ ពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលអាចផ្ទុកទស្សនិកជនបានជាង ៦មឺុននាក់។ នៅឆ្នាំដដែលលោកបាន គូរប្លង់សាលមហោស្រពជាតិសុរាម្រឹត(មហាស្រពជាតិកម្ពុជា) រួមទាំងប្លង់វិមានឯករាជ្យជាតិផងដែរ។

dsc05887

នៅឆ្នាំ ១៩៧២ លោករួមទាំងគ្រួសារបានភៀសខ្លួនទៅប្រទេសស្វីស ដោយសារបញ្ហាសង្រ្គាមស៊ីវិលក្នងស្រុក។​ លោកបានធ្វើការអោយ UN Human Settlements Program ១០ឆ្នាំ។ នៅឆ្នាំ ១៩៩៣ លោកបានត្រលប់មកមាតុប្រទេសវិញ ហើយលោកបានចូលបម្រើការជា រដ្ឋមន្រ្តីក្រសួងវប្បធម៌ វិចិត្រសិល្បៈ នគរូបនីយកម្ម និងសំណង់។

 

នៅឆ្នាំ ១៩៩៦លោកបានទទួលរង្វាន់នីក្កេអាស៊ីផ្ដួចផ្ដើមដោយក្រុមហ៊ុន Nikkei Inc. ហើយកម្មវីធីផ្ដល់រង្វាន់កិត្តិយសដល់ជនអាស៊ីដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឃន៏ក្នុង៣វស័យ៖​ ផ្នែកការអភិវឌ្ឃន៏តំបន់ ផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៏សង្គម និង ផ្នែកវប្បធម៌។

នៅថ្ងៃទី២៨ ខែកញ្ញាឆ្នាំ ២០១៧ លោកបានទទួលមរណភាពនៅគេហដ្ឋានលោកនៅខេត្តសៀមរាប ក្នុងអាយុ ៩១ឆ្នាំ ដោយជម្ងឺចាស់វស្សា។

timthumb_php

Chaktukmok-2

 

ស្នាដៃចំបងៗ

  • សាលសន្និសិទចតុមុខ
  • វិមានឯករាជ្យ
  • ពហុកីឡាដ្ឋានជាតិ អូឡាំពិក
  • សំណង់ ផ្ទះ១០០ ដែលត្រូវបានកសាងសម្រាប់បុគ្គលិកធនាគាជាតិ
  • វិមានរដ្ឋចំការមន
  • សាលមហោស្រពជាតិសុរាម្រឹត
  • អនុវិទ្យាល័យបណ្ដុះបណ្ដាលគ្រូបង្រៀននៃវិទ្យាស្ថាន ភាសាបរទេស
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

 

 

ដោយ៖ ក្ដាមដុត

រូបភាព៖ Google

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s