អត្ថបទថ្មីៗ

និស្សិតជ័យលាភី IUHW ចែករំលែកពីបទពិសោធន៍ដើម្បីទទួលអាហារូបករណ៍វេជ្ជសាស្ត្រនៅប្រទេសជប៉ុន

អតីតបេក្ខជននិទ្ទេសA លំដាប់ទី៥ ឆ្នាំសិក្សា២០១៦ ឈាងលីម៉េង ថ្មីៗនេះទើបតែទទួលបាន អាហារូបករណ៍ International University of Health and Welfare (IUHW) ដើម្បីទៅបន្ត ការសិក្សាជំនាញវេជ្ជសាស្ត្រនៅប្រទេសជប៉ុន ហើយពេលនេះដែរ និស្សិតអាហារូបករណ៍ ឈាងលីម៉េងក៏បានចែករំលែកបទពិសោធន៍ និងតិចនិកមួយចំនួនដើម្បីទទួលបានអាហារូបករណ៍ ដូចរូបគេដែរ។ខាងក្រោមនេះជាការចែករំលែករបស់រូបគេ ៖

21752391_910857309062404_7267517752022216216_n

និស្សិតជ័យលាភី ឈាងលីម៉េង និង លោកសាកលវិទ្យាធិការ សាកលវិទ្យាល័យវិទ្យាសុខាភិបាល (UHS)

បន្ទាប់ពីបានចូលរៀននៅសាកលវិទ្យាល័យដែលខ្លួនពេញចិត្ត ជំនាញដែលខ្លួនស្រលាញ់រួចហើយ និស្សិតមួយចំនួនក៏មានបំណងចង់ទៅបន្ដការសិក្សានៅឯបរទេសទៀត។ ក្នុងថ្ងៃនេះដែរ ក្នុងនាមខ្ញុំបាទជាជ័យលាភីអាហារូបករណ៍ International University of Health and Welfare (IUHW) ប្រទេសជប៉ុនមួយរូបខ្ញុំសូមធ្វើការចែករំលែកនូវបទពិសោធន៍មួយចំនួន ដែលខ្ញុំមានទៅដល់សិស្សប្អូនវេជ្ជសាស្ត្រជំនាន់ក្រោយដើម្បីទុកធ្វើជាទុនក្នុងការប្រឡង អាហារូបករណ៍បរទេស ជាពិសេសគឺអាហារូបករណ៍របស់IUHW ប្រទេសជប៉ុនតែម្ដង។

ជាការពិត ការប្រឡងអាហារូបករណ៍នេះមានភាពតឹងរ៉ឹង និងម៉ត់ចត់ ពីព្រោះការប្រឡងត្រូវបានធ្វើឡើងជាច្រើនដំណាក់កាល។
ដំណាក់កាលទី1: ជាដំណាក់ជ្រើសរើសដោយគណៈកម្មកាជ្រើសរើសរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ការជ្រើសរើសនេះត្រូវបានធ្វើឡើងដោយផ្អែកលើ៖ 1.លំដាប់ពិន្ទុសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ: បេក្ខជនត្រូវមានលំដាប់ពិន្ទុខ្ពស់ជាងគេ 1%នៃបេក្ខជនសរុបទូទាំងប្រទេសក្នុងជំនាន់ជាមួយគ្នា (ជាទូទៅ បេក្ខជនត្រូវមានលំដាប់ពិន្ទុយ៉ាងហោចណាស់ 99.000) 2.ព្រឹត្តបត្រពិន្ទុថ្នាក់ទី12 3.វិញ្ញាបនបត្របញ្ជាក់កម្រិតភាសាជប៉ុន(បើមាន) និងភាសាអង់គ្លេស 4.សំណេរជាភាសាអង់គ្លេសសរសេរដោយបេក្ខជនផ្ទាល់ (ប្រធានបទទាក់ទងទៅនឹងអាហារូបករណ៍)
11951381_562214397260032_5764755737074381265_n

និស្សិតឆ្នើមឈាងលីម៉េង

ដំណាក់កាលទី2: ជាពេលសំខាន់មួយដែលបេក្ខជនជ័យលាភីដំណាក់កាលទី1 ត្រូវប្រឡងលើវិញ្ញាសាចំនួន4 គឺវិញ្ញាសាភាសាអង់គ្លេស វិញ្ញាសាគណិតវិទ្យា និងវិញ្ញាសាវិទ្យាសាស្ត្រ ដែលបេក្ខជនមានសិទ្ធ ជ្រើសរើស2ក្នុងចំណោម3មុខវិជ្ជា (គីមីវិទ្យា ជីវវិទ្យា និងរូបវិទ្យា)។ ចំពោះកម្រិតវិញ្ញាសាមានលក្ខណៈពិបាកជាងកម្រិតមធ្យមសិក្សាទុតិយភូមិ ពីព្រោះនេះជាការប្រឡងប្រជែង។ គ្រប់វិញ្ញាសាទាំងអស់ត្រូវបានសរសេរជាភាសាអង់គ្លេស ដូច្នេះតម្រូវឲ្យបេក្ខជនត្រូវរៀនធ្វើលំហាត់ជាភាសាអង់គ្លេស (វិញ្ញាសាមានលក្ខណៈស្រដៀងនឹងវិញ្ញាសាប្រឡងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT scholarship)។ នៅពេលរៀនធ្វើលំហាត់ប្អូនៗអាចនឹងជួបការលំបាកខ្លះៗ ពីព្រោះប្រភេទលំហាត់ខ្លះមិនមានក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាយើងទេ ហើយខ្លះទៀតជាប្រភេទលំហាត់សិស្សពូកែទៀត ដូច្នេះតម្រូវឲ្យយើងជាបេក្ខជនផ្ទាល់ស្វះស្វែងរៀនតាម Internet និង Youtubeដោយខ្លួនឯង ដោយ1ថ្ងៃ រៀនតែ1មុខវិជ្ជាក្នុងរយៈពេល1ម៉ោង។ រៀនប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយ ព្រោះយើងត្រូវលៃពេលទុកសម្រាប់រៀនមេរៀននៅសាកលវិទ្យាល័យទៀត។
ដំណាក់កាលទី3: ជាដំណាក់កាលសម្ភាស៍ដែលត្រូវបានធ្វើឡើងជាភាសាអង់គ្លេស។ ជាទូទៅ នៅពេលសម្ភាស៍បេក្ខជនមួយចំនួនយល់ឃើញថា ការនិយាយសរសើរពីសាកលវិទ្យាល័យដែលកំពុងផ្ដល់អាហារូបករណ៍ ជាការល្អមួយដែលធ្វើអោយគណៈកម្មការនឹងសម្រេចជ្រើសរើសយកពួកគេជាបេក្ខជនជ័យលាភី។ ប៉ុន្តែជាក់ស្ដែងណាស់ វាមិនសូវជាមានលទ្ធផលប៉ុន្មានទេ។ ផ្ទុយទៅវិញ យើងត្រូវបង្ហាញពីឆន្ទះ និងគំនិតវិជ្ជមានរបស់យើងចំពោះការសិក្សា ក៏ដូចជាការរស់នៅប្រទេសជប៉ុនផ្ទាល់តែម្ដង។ យើងត្រូវបង្ហាញគណៈកម្មការពីភាពតស៊ូពុះពាររបស់យើង។
14364690_707654976049306_1155149784744910127_n

សម្តេចតេជោហ៊ុនសែន និងនិស្សិតឆ្នើមឈាងលីម៉េង

 

ដោយ ៖ កូនញញួរ

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s