អត្ថបទថ្មីៗ

របាយការណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅតាមរមណីយដ្ឋាននានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលដើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះមានចំនួនប្រមាណជិត ១,០៥០,០០០នាក់ កើនឡើងប្រមាណ ១៥.៧០% ធៀបនឹងឆ្នាំ ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១,០១០,០០០នាក់ កើនឡើងប្រមាណ ១៥.៣០% និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០,០០០នាក់ កើនឡើងប្រមាណ ៦.២០%។

ខេត្តគោលដៅទេសចរណ៍សំខាន់ៗទទួលបានចំនួនភ្ញៀវទេសចរដូចខាងក្រោម៖
-ខេត្តសៀមរាប ៖ ភ្ញៀវសរុបចំនួន ១៤៣,៦៩៣នាក់ កើនឡើង ៤.៨១% ក្នុងនោះ ភ្ញៀវជាតិចំនួន ១២៦,០០០នាក់ កើនឡើង ៥% ភ្ញៀវអន្តរជាតិចំនួន ១៧,៦៩៣នាក់ កើនឡើង ៣.៥២%។
-ខេត្តព្រះសីហនុ ៖ ភ្ញៀវសរុបចំនួន ៩២,០០០នាក់ កើនឡើង ១៥.២២% ក្នុងនោះ ភ្ញៀវជាតិចំនួន ៨៧,៤០០នាក់ កើនឡើង ១៣.៧០% ភ្ញៀវអន្តរជាតិចំនួន ៤,៦០០នាក់ កើនឡើង ២%។
-ខេត្តបាត់ដំបង ៖ ភ្ញៀវសរុបចំនួន ៧៩,០៧៥នាក់ កើនឡើង ៨៩.១៩% ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៨,៨៣៦នាក់ កើនឡើង ៨៩.៦៥% ភ្ញៀវអន្តរជាតិចំនួន ២៣៩នាក់ កើនឡើង ៥.២៩%។
-ខេត្តកំពត ៖ ភ្ញៀវសរុបចំនួន ៧៤,១៥៩នាក់ កើនឡើង ៥.២១% ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៥,៩៥៧នាក់ កើនឡើង ៥.៧០% ភ្ញៀវអន្តរជាតិចំនួន ១,២០២នាក់ កើនឡើង ១៦.៤២%។
-ខេត្តបន្ទាយមានជ័យ ៖ ភ្ញៀវសរុបចំនួន ៧៧,០៧៨នាក់ កើនឡើង ១០៦.២០% ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៧,០៦៨នាក់ កើនឡើង ១០៦.២១% ភ្ញៀវអន្តរជាតិចំនួន ១០នាក់ កើនឡើង ៦៦.៦៦%។
-ខេត្តកំពង់ធំ ៖ ភ្ញៀវសរុបចំនួន ៤៣,៧៥៣នាក់ កើនឡើង ១១៣.៥៦% ក្នុងនោះ ភ្ញៀវជាតិចំនួន ៤៣,៦៤៧នាក់ កើនឡើង ១១៤.០៧% ភ្ញៀវអន្តរជាតិចំនួន ១០៦នាក់ កើនឡើង ៨.១៦%។
-ខេត្តរតនគិរី ៖ ភ្ញៀវសរុបចំនួន ១៥,៨០៥នាក់ កើនឡើង ១១២.១០% ក្នុងនោះ ភ្ញៀវជាតិចំនួន ១៥,៥៣៣នាក់ កើនឡើង ១១៤.៧០% ភ្ញៀវអន្តរជាតិចំនួន ២៧២នាក់ កើនឡើង ២៧.១០%។
-ខេត្តក្រចេះ ៖ ភ្ញៀវសរុបចំនួន ១០,៩៧០នាក់ កើនឡើង ២៨.០៦% ក្នុងនោះ ភ្ញៀវជាតិចំនួន ១០,៥០៧នាក់ កើនឡើង ២៩.០៧% ភ្ញៀវអន្តរជាតិចំនួន ៤៦៣នាក់ កើនឡើង ៨.៦៨%។

ជាការគួរអោយកត់សំគាល់ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍ មានការរីកចំរើនកាន់តែប្រសើរ ដោយក្នុងនោះ៖
– ផ្លូវចូលទៅកាន់រមណីយដ្ឋានទេសចរណ៍ភាគច្រើនត្រូវបានស្ថាបនាជួសជុល និងកែលំអ
– អាចទប់ស្កាត់ការតម្លើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ។
– បញ្ហាបរិស្ថានអនាម័យ ល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹក និងដោយមានការចុះអប់រំណែនាំ ពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ
– បញ្ញាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការណ៍យ៉ាងជិតស្និតជាមួយកំលាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់ នៅតាមតំបន់ដែលងាយរងគ្រោះ។

21687792_1970429416532895_396684340475990465_n

រូបភាពការដើរលេងភ្នំ

IMG_7930

រូបភាពការលេងទឹកទំនប់

IMG_7935

រូបភាពនៅប្រាសាទអង្គវត្ត

IMG_7934

រូបភាពនៅឆ្នេសមុទ្រ

 

 

 

 

 

 

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s