អត្ថបទថ្មីៗ

អ៊ាប ឈីវឡេង សិស្សនិទ្ទេស A វិទ្យាល័យព្រះកុសុមៈ ចែករំលែករបៀបសិក្សា

អ៊ាប ឈីវឡេង សិស្សនិទ្ទេស A លំដាប់ពិន្ទុ ៩៩.៩៣៦ មកពីវិទ្យាល័យព្រះកុសុមៈ ខេត្តក្រចេះ ឆ្នាំសិក្សា ២០១៦-២០១៧ ចែករំលែកគន្លឺះសិក្សាដល់មិត្តអ្នកសិក្សាទាំងឡាយ។

ឈីវឡេង សិស្សនិទ្ទេស A មកពីខេត្តក្រចេះ បានលើកឡើងនូវពាក្យចំនួន ៤ ឃ្លា « ប្រឹងពីដើម ផ្ដើមពីអត់ កត់ចំណាំ ចាំមេរៀន » ដែលជាគន្លឺះមួយស្ដីពី របៀបសិក្សារបស់ខ្លូនក៏ដូចជាទុកសម្រាប់ដាស់ស្មារតីផ្ទាល់ខ្លួន។

leng1

អ៊ាប ឈីវឡេង សិស្សនិទ្ទេស A វិទ្យាល័យព្រះកុសុមៈ ខេត្តក្រចេះ

 

« ប្រឹងពីដើម ផ្ដើមពីអត់ កត់ចំណាំ ចាំមេរៀន » តើឃ្លានិមួយៗមានអត្ថន័យដូចម្ដេចខ្លះ?

ប្រឹងពីដើម៖ ឈីវឡេង បានពន្យល់ថា ការខិតខំសិក្សាពីដើមឆ្នាំជាការល្អប្រសើរណាស់សម្រាប់ដំណើរការត្រៀមប្រឡង ព្រោះយើងនឹងនៅសល់ពេលវេលាគ្រប់គ្រាន់មុនដល់ថ្ងៃប្រឡង។ ទន្ទឹមនឹងនេះ ការមានកាលវិភាគសិក្សាប្រចាំថ្ងៃ ក៏ជាកក្តាសំខាន់ផងដែរ។ ចំពោះ ឈីវឡេងវិញ គាត់មានតារាងមួយដែលសរសេរពីមុខវិជ្ជាដែលត្រូវរៀនជាប្រចាំ តួយ៉ាងមុខវិជ្ជាទាំង ៧ ដែលត្រូវប្រឡង តែមិនកំណត់ពេលវេលាច្បាស់លាល់ទេ គឺអាចរៀនមុនបវិជ្ជាមួយណាមុនក៏បានដែរ ហើយបានគូសគ្រីសមុខវិជ្ជាណាដែលបានរៀនហើយ។ តារាងនេះហើយដែលបានបង្ហាយពីទិន្នន័យនៃការសិក្សាប្រចាំថ្ងៃរបស់ខ្លួន និងបានជំរុញអោយ ឈីវឡេង ខិតខំខ្លាំងឡើងដើម្បីចង់បានលទ្ធផលល្អជាងថ្ងៃមុនៗ ដែលបណ្ដាលអោយ ឈីវឡេង កាន់តែខិតខំសិក្សាពីមួយថ្ងៃទៅមួយថ្ងៃដើម្បីបំពេញនូវគោលដៅដែលបានកំណត់រាល់ថ្ងៃ។ មុខវិជ្ជាទាំង ៧ របស់គាត់ទទួលបានការគ្រីសជារៀងរាល់ពេល ដែលធ្វើអោយ ឈីវឡេងមានភាពរីករាយដែលបានឃើញពីភាពរីកចម្រើនរបស់ខ្លួន ហើយវាក៏ជាកត្តាជំរុញអោយមានការខិតខំប្រឹងប្រែងបន្តផងដែរ។

ផ្ដើមពីអត់៖ សំដៅលើការយកចិត្តទុកដាក់ស្ដាប់គ្រូពន្យល់មេរៀនឬលំហាត់ ហើយសួរគ្រូ​អោយច្បាស់ពីចំនុចដែលខ្លួនឆ្ងល់ឬមិនយល់ ព្រមទាំងព្យាយាមធ្វើលំហាត់អោយបានច្រើនតាមដែលអាចធ្វើទៅបាន។ សន្សំចំណេះវិជ្ជាពីមួយថ្ងៃទៅមួយថ្ងៃ ពីតិចទៅច្រើន ។

កត់ចំណាំ៖ ការកត់ចំណាំ គឺកត់ត្រានូវរូបមន្ត និងទ្រឹស្ដីបទសំខាន់ៗដាក់នៅក្នុងសៀវភៅមួយដើម្បីងាយស្រួលរំលឹក។ កត់សំគាល់ផ្នែកណាដែលសំខាន់និងផ្នែកណាដែលមិនទាន់យល់ច្បាស់នៅក្នុងសៀវភៅមេរៀន និងសៀវភៅលំហាត់ដើម្បីរំលឹកអោយច្បាស់នៅពេលក្រោយ។

ចាំមេរៀន៖ ត្រូវព្យាយាមចង់ចាំនិងយល់មេរៀន បាតុភូត រូបមន្ត និងទ្រឹស្ដីដែលបានរើនហើយ ព្រមទាំងរំលឹក អ្វីដែលបានរៀន ជារៀងរាល់ថ្ងៃអោយបានទៀងទាត់។ ម្យ៉ាងទៀត ការស្រាវជ្រាវលំហាត់ ឬមេរៀនតាមរយៈប្រព័ន្ធអ៊ីមធើណែត ក៏រួមចំណែកកធ្វើអោយការសិក្សាកាន់តែមានប្រសិទ្ធភាពផងដែរ ។

 

តាមរយៈការពន្យល់ខាងលើនេះ សង្ឃឹមវានឹងជាប្រយោជន៏មួយផងដែរសម្រាប់មិត្តអ្នកសិក្សាទាំងអស់គ្នា ជាពិសេសអ្នកដែលនឹងត្រូវប្រលងបាក់ឌុប។ សូមថ្លែងអំណរគុណដល់ ឈីវឡេង ដែលបានចែករំលែកនូវគន្លឹះសិក្សា ក៏ដូចជារបៀបសិក្សាមួយនេះមកដល់គេហទំព័រ  eDailyShare ផងដែរ។

អ្នកអាចរំលែកនូវគន្លឺះផ្សេងមកកាន់យើងខ្ញុំតាមរយៈ៖ info@edailyshare.com

អត្ថបទ៖ ពេជ្រ

អានអត្ថបទទាក់ទង៖

និស្សិត​​ ៤ រូ​បបញ្ចេញទស្សនៈក្នុងការជ្រើសរើសជំនាញអោយបានត្រឹមត្រូវ

វីដេអូ ណែនាំអំពីសាកលវិទ្យាល័យរដ្ឋល្បីៗនៅកម្ពុជា

តើត្រូវត្រៀមលក្ខណៈអ្វីខ្លះ ក្នុងប្រលងប្រជែងចូលរៀនពេទ្យ?

 

 

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s