អត្ថបទថ្មីៗ

និស្សិត​​ ៤ រូ​បបញ្ចេញទស្សនៈក្នុងការជ្រើសរើសជំនាញអោយបានត្រឹមត្រូវ

ការប្រកាសលទ្ធិផលប្រលងបាក់ឌុបបានបញ្ចប់ទៅថ្មីៗនេះ ចំណែកអ្នកដែលបានប្រលងជាប់ជាស្ថាពរនោះ បានសម្រុកស្វែករកព័ត៏មានស្ដីពីសាកលវិទ្យាល័យរៀងៗខ្លូន ខណៈមួយចំនួនមិនទាន់មានភាពប្រាកដប្រជានៅឡើយទេ ចំពោះអ្វីដែលខ្លួនត្រូវរៀន។

ការជ្រើសរើសជំនាញសិក្សានេះផងដែរ ត្រូវបានគេនិយាយតៗគ្នាជារឿយៗ តាមរយៈការបញ្ចេញមតិនៅលើប្រព័ន្ធបណ្ដាញសង្គម ថាវាពិតជាមិនងាយស្រួលជ្រើសរើសនោះទេ ខណៈមួយចំនួនបានប្រៀបប្រដូចទៅនឹងការជ្រើសរើសគូស្រករ គូអនាគត ទៀតផង។

ដើម្បីសម្រួលដល់ការសម្រេចចិត្តខ្លះៗ និងជំនួយស្មារតីដល់ការពិចារណារបស់អ្នកទាំងអស់គ្នា​ យើងសូមលើកនូវការបញ្ចេញមតិខ្លះពីសំណាក់យុវជន ៤ រូប តាមសាកលវិទ្យាល័យនានាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខាងក្រោមនេះ ៖

យុវជន លុក ហុង ដែលកំពុងសិក្សាជំនាញផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច​ បានមានមតិណែនាំចំពោះការជ្រើសរើសនូវជំនាញអោយបានត្រឹមត្រូវ ដោយមានខ្លឹមសាដូចខាងក្រោម៖

21767866_2016099068625161_452323522_n

លុក ហុង និស្សិតផ្នែកសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច​

 

 “បន្ទាប់ពីបានបញ្ចប់នូវការប្រលងមធ្យមសិក្សាទុតិយភូមិមក ប្អូនដែលបានបញ្ចប់ត្រូវតែមានការបន្តរៀនថ្នាក់ឧត្តមសិក្សាផ្សេងៗដែលប្អូនៗចង់រៀន ម្យ៉ាងវិញទៀតប្អូនៗគួរគិតថាតើខ្លួនគួរយកនូវជំនាញណាដែលត្រឹមត្រូវ និងច្បាស់លាស់ នាពេលអនាគត។ ហើយពេលដែលយើងចង់បន្តរនៅសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថាននានា យើងគួរតែសួរខ្លួនឯងថា តើយើងស្រលាញ់ជំនាញអ្វី? ”

​​ បន្ថែមពីនេះទៀត យុវជនកំពុងសិក្សាជំនាញផ្នែកសេដ្ឋកិច្ចនេះបានលើកឡើងនូវចំនុចខ្លះៗដូចខាងក្រោម៖

១​ ត្រូវស្វែងយល់ពីខ្លួនឯង៖ ចំនុចនេះ គឺជាចំនុចមួយដែលត្រូវគិតអោយបានម៉ត់ចត់ថា តើយើងចូលចិត្តជំនាញអ្វី?

២ ស្វែងយល់ពីទីផ្សាការងារ៖ សព្វថ្ងៃនេះយុវជនជាច្រើនតែងតែជ្រើសរើសជំនាញទៅតាមទីផ្សារការងារដែលត្រូវការច្រើនជាងចំនូលចិត្ត មូលហេតុដោយសារតែការងារនោះអាចងាយស្រួលក្នុងការរកការងារធ្វើ”

៣ ភាពពិនប្រសព្វរបស់ខ្លួន៖ យើងត្រូវសួរខ្លួនឯងថាយើងពិនប្រសព្វអ្វី នោះយើងនឹងអាចស្វែងរកនូវជំនាញដែលខ្លួនជ្រើសរើសត្រឹមត្រូវបាន”

៤ ការជ្រើសសកលវិទ្យាល័យល្បីៗ និងល្អ៖ ម្យ៉ាងវិញទៀតសាកលវិទ្យាល័យល្បី គឺជាកត្តាមួយដែលអាចធ្វើអោយយើងសំរេចចិត្តក្នុងការជ្រើសរើសត្រឹមត្រូវផងដែរ។ ពីព្រោះសកលវិទ្យាល័យល្បីៗ​ និងល្អ គឺមានលក្ខណៈស្តងដារ និងមានគ្រូបទពិសោធន៍យូឆ្នាំ ដែលអាចផ្ដល់ឱកាសជាច្រើនដល់និស្សិត ” ។

 

យើងងាកមកមើល យុវជន ធឿន ធារ៉ា ជានិស្សិតមួយរូបដែលកំពុងសិក្សាលើំមុខវិជ្ជា ទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យកម្ពុជា បានលើកឡើងចំនុចសំខាន់ចំនួន ចំពោះការជ្រើសរើសនូវមុខជំនាញសិក្សាឲ្យបានត្រឹមត្រូវ ជូនចំពោះប្អូនៗដែលទើបតែបានបញ្ចប់ថ្នាក់ទី១២ថ្មីៗនេះ ដោយមានខ្លឹមសារដូចខាងក្រោម៖

21690968_2028174634078701_920146623_n

ធឿន ធារ៉ា និស្សិតទំនាក់ទំនងអន្តរជាតិ​ សាកលវិទ្យាល័យកម្ពុជា

“បើយើងនិយាយអំពីការជ្រើសរើសនូវមុខជំនាញសិក្សានោះ វាពិតជារឿងមួយដែលសំខាន់យ៉ាងខ្លាំងសម្រាប់ប្អូនៗដែលទើបតែបញ្ចប់ការសិក្សានៅឯវិទ្យាល័យ​ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ។​ ជាការពិតណាស់ដើម្បីជ្រើសរើសមុខជំនាញសិក្សាមួយដ៏ត្រឹមត្រូវនោះគឺយើងត្រូវគិតទៅលើពីរចំនុចធំៗ៖ ទីមួយ នោះគឺយើងត្រូវដឹងអោយបានច្បាស់ថាតើខ្លួនឯងចង់រៀនអ្វី ចង់ចេះអ្វី និង​ចង់ធ្វើអ្វីនៅថ្ងៃអនាគត នោះយើងមានគោលដៅមូយជាក់លាក់សម្រាប់ខ្លួនឯង​​ បន្ទាប់ពីនោះយើងនឹងអាចចាប់ផ្តើមធ្វើដំណើរបន្តិចម្តងៗឆ្ពោះទៅកាន់គោលដៅនោះ។ ទីពីរ គឺយើងត្រូវប្រមូលព័ត៏មាន​ឲ្យបានច្រើន និងច្បាស់លាស់ទាក់ទងទៅនឹងគ្រឹះស្ថានសិក្សានីមួយៗ​ ហើយអ្វីដែលយើងផ្តោតសំខាន់នោះគឺគុណភាពនៃគ្រឹះស្ថានសិក្សាទៅលើឯកទេសដែលយើងចង់ជ្រើសរើស។”

 

ចំណែកឯយុវជនមួយរូបទៀតកំពុងសិក្សាជំនាញពេទ្យ នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ យុវជន ហ៊ុយ ភត្រា បានណែនាំនូវចំនុចខ្លះៗមានខ្លឹមសារដូចខាងក្រោម៖

21624321_1942077492678778_1143770013_n

ហ៊ុយ ភត្រា និស្សិតពេទ្យ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត

​“យើងត្រូវគិតថាយើងស្រលាញ់ មុខវិជ្ជាអ្វី យើងចូលចិត្តអ្វី ពូកែខាងអ្វី ហើយយើងត្រូវជ្រើសរើសមុខវិជ្ជានោះ នឹងសិក្សាស្វែងយល់ពីវាអោយបានច្បាស់លាស់ ដើរប្រមូលព័ត៍មានពីសាលា នឹងសួរសិស្សច្បងពីមុខវិជ្ជាដែលយើងចង់រៀនវាអោយបានច្បាស់លាស់ វាធ្វើអោយយើងងាយស្រួលក្នុងការសម្រេចចិត្ត”

និស្សិតពេទ្យម្នាក់នេះក៍បានលើកឧទាហរណ៍ទៀតថា ៖

“ខ្ញុំមានបំណងចង់ក្លាយជា គ្រូពេទ្យ ម្នាក់តាំងពីតូច ហើយខ្ញុំបានសំរេចចិត្តថាពេលខ្ញុំប្រលងទី១២ចប់ ខ្ញុំនឹងចូលរៀនវា ខ្ញុំបានស្វែងយល់ពីមុខវិជ្ជាមួយនេះ ខ្ញុំបានសាកសួរសិស្សច្បងពីការចូលរៀនសាលាពេទ្យគាត់បានផ្តល់អ្វីដែលខ្ញុំចង់បាន ហើយខ្ញុំបានទៅសួរខាងសាលាបន្ថែមទៀតដើម្បីអោយយល់ច្បាស់ពីវា” ។

 

ចំណែកឯយុវជន វៃ ស៊ាវអាន ជានិស្សិតឆ្នាំទី​ ៣ ជំនាញនីតិសាស្ត្របារាំង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងជាអ្នកនិពន្ធស្ម័គ្រចិត្តនៅក្នុងគេហទំព័រ Edailyshare បានមានមតិយោបល់ទៅលើការជ្រើសរើសនូវជំនាញអោយបានត្រឹមត្រូវថា៖​​

21697933_1253686094735320_1077668596_n

វៃ ស៊ាវអាន និស្សិតនីតិសាស្ត្របារាំង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

 

“ជាការពិតណាស់បន្ទាប់ពីប្រលងបាក់ឌុបហើយ​ សិស្សានុសិស្សទាំងអស់គ្នាពិតជាមានអារម្មណ៍ថា ពិបាកក្នុងការសម្រេចចិត្តមែនទែនក្នុងការជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត។ សម្រាប់គំនិតខ្ញុំ ការជ្រើសរើសនូវជំនាញ អោយបានត្រឹមត្រូវ៖

ទី១ យើងត្រូវស្គាល់ខ្លួនឯងអោយច្បាស់ ហើយត្រូវស្វែងរកពីចំនង់ចំនូលចិត្ត និងទេពកោសល្យរបស់ខ្លួន ពីព្រោះការជ្រើសជំនាញមួយអោយបានត្រឹមត្រូវពិតជាត្រូវការចាំបាច់ណាស់នូវទេពកោសល្យ និងចំនង់ចំណូលចិត្តរបស់យើង

ទី២ កុំមើលងាយសមត្ថភាពខ្លួនឯងធ្វើមិនបាន ពីព្រោះការសិក្សានូវសាកលវិទ្យាល័យគឺផ្ទុយពីវិទ្យាល័យស្ទើរតែទាំងស្រុង ដោយសារការសិក្សាផ្តោតទៅលើជំនាញ ដូចនេះហើយបើសិនជាយើងស្រលាញ់ មានឆន្ទៈច្បាស់លាស់នោះអ្នកពិតជា ជោគជ័យ។

ទី៣ ចៀសវាងការរៀនតាមគ្នា ឬរៀនតាមការបង្ខំរបស់គ្រួសារ ពីព្រោះការជ្រើសរើសនូវជំនាញមួយដោយសម្រេចចិត្តតាមអ្នក ដទៃហើយគ្មានឆន្ទៈច្បាស់លាស់គឺពិតជាមានមហន្តរាយសម្រាប់ខ្លួនឯងទៅថ្ងៃអនាគត។

ទី៤ ទីផ្សារការងារមិនមែនជាឧបសគ្គក្នុងការជ្រើសជំនាញទេ ពីព្រោះអោយតែយើងប្រាកដប្រជាទៅលើជំនាញអ្វីមួយ នោះទីផ្សារការងារមិនមែនជាបញ្ហាទៀតនោះទេ ទោះបីទីផ្សារការងារចង្អៀតយ៉ាងណាក៏នៅតែមានការងារល្អដែរ ដោយសារតែយើងចេះច្បាស់។

សូមបញ្ចាក់ផងដែរថា រាល់មតិយោបល់របស់ពួកគាត់នីមួយៗខាងលើនេះ គ្រាន់តែជាមតិយោបល់ផ្ទាល់ខ្លួន ដូច្នេះសូមអ្នកសិក្សាទាំងអស់គ្នា ប្រើប្រាស់នូវមតិយោបល់ខាងលើ ជាជំនួយក្នុងការពិចារណាចំពោះការជ្រើសរើស ជំនាញក្នុងសាកលវិទ្យាល័យអោយបានត្រឹមត្រូវ ។ ក្រុមការងារ eDailyShare សូមថ្លែងអំណរគុណចំពោះការផ្ដល់ជារូបភាព និងមតិយោបល់ដ៍មានតម្លៃខាងលើ។

ចំពោះមិត្តអ្នកអានដែលចង់ចែករំលែកមតិអប់រំអំពីការសិក្សានៅសាកលវិទ្យាល័យ អាចចែករំលែកតាមរយៈគេហៈទំព័រយើងខ្ញុំ តាមរយៈ Email: info@edailyshare.com ៕

ដោយ៖ ពេជ្រ

 

 

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s