អត្ថបទថ្មីៗ

ហេតុអ្វីត្រូវប្រៀបធៀប?

មនុស្សពីរអ្នកកើតមកនៅក្នុងសង្គមផ្សេងគ្នា នៅកន្លែងផ្សេងគ្នា ក្នុងជីវភាពគ្រួសារខុសគ្នា មានឈាមជ័រខុសគ្នា មានអត្តចរិតផ្សេងគ្នា ហេតុអ្វីបានជាត្រូវយកពួកគេមកប្រៀបធៀប?

មនុស្សគ្រប់ៗគ្នាសុទ្ធតែមានការគិតផ្សេងៗគ្នាធ្វើអ្វីដែលខ្លួនស្រលាញ់រៀងៗខ្លួន គ្មាននរណា ម្នាក់ដែលដូចគ្នាមួយរយភាគរយឡើយសូម្បីតែបងប្អូនភ្លោះ។ ត្បិតតែពេលខ្លះមនុស្សម្នាក់ មានខួរក្បាលល្អ មានទេពកោសល្យខ្ពស់ មានប្រាជ្ញាវាងវៃ រៀនពួកែ តែសួរថាតើគេអាចលេង បាល់អោយល្អដូច Messi និង Ronaldo ទេ? ផ្ទុយទៅវិញ Messi និង Ronaldo ដែលពូកែលេង បាល់ មានទេព្យកោសល្យខ្ពស់ផ្នែកកីឡាបាល់ទាត់ តើអាចមានសមត្ថភាពខ្ពស់ដូច Albert Einstein ទេ? ច្បាស់ណាស់គឺមិនអាចទេ។ មិនខុសគ្នាពីលទ្ធផលប្រលងបាក់ឌុបថ្មីៗនេះទេ ពេលខ្លះអ្នកបាននិទ្ទេសល្អ យើងត្រូវទទួលស្គាល់ថាពួកគេមានសមត្ថភាពខ្ពស់ មានការប្រឹង ប្រែងនៅក្នុងការសិក្សា តែមិនប្រាកដទេថាជីវិតពួកគេនឹងជោគជ័យជាងអ្នកដែលប្រលងបាន និទ្ទេសទាប ឬ ធ្លាក់នោះទេ។ ពេលខ្លះអ្នកបាននិទ្ទេសទាបឬធ្លាក់អាចស្វែងរកចំណូលចិត្ត គាត់ឃើញ ហើយអាចរៀនពូកែជាងក៏ថាបាន ឬក៏ប្រកបរបរអ្វីជោគជ័យជាងក៏ថាបាន។ ដូចនេះហើយសូមកុំយកមនុស្សពីរនាក់មកប្រៀបធៀបគ្នា ព្រោះមនុស្សមានទេពកោសល្យ មិនដូចគ្នាទេ ។ ចូលរួមលើកទឹកចិត្តពួកគេ ជំរុញអោយគេធ្វើអ្វីដែលគេស្រលាញ់ សប្បាយចិត្តនឹងអ្វីដែលគេមាន កុំចាំបាត់បង់ពួកគេទើបមានវិប្បដិសារី។

 

ដោយ៖ កូនជញ្ជីង

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s