អត្ថបទថ្មីៗ

វិធីសាស្រ្តបញ្ចៀសជម្លោះដោយសារការទាល់គំនិតគ្នា

ជាការពិតណាស់ ការទាល់គំនិតគ្នា ឬហៅម្យ៉ាងទៀតថា ដែលមានគំនិតប្រឆាំងគ្នា មានគំនិតមិនស្របគ្នា តែងតែប្រកែកនូវគំនិតរបស់ភាគីម្ខាងទៀត វាបានធ្វើអោយខាតប្រយោជន៏ជាច្រើនបុគ្គលផ្ទាល់។ ការទាល់គំនិតឬមានគំនិតប្រឆាំងគ្នានេះ ងាយនឹងកើតឡើងណាស់ ហើយមិនបានផ្ដល់ផលចំនេញអ្វីនោះទេ មានតែខាតនិងខាតតែប៉ុណ្ណោះ។ ដូច្នេះ ថ្ងៃនេះដែរក្រុមការងារ eDailyShare មានវិធីសាស្រ្តចំនួន ៦ ដើម្បីបញ្ចៀសជម្លោះដែលកើតឡើងដោយសារការទាល់គំនិតគ្នា៖

 

១ ទទួលស្គាល់ផ្នតគំនិតដោយឡែកពីគ្នា

ប្រសិនបើមនុស្សម្នាក់មានគំនិតដូចៗគ្នាហើយ តើចាំបាច់មានភាគីប្រឆាំងធ្វើអ្វី? ប្រសិនបើនរណាម្នាក់មានគំនិតខុសពីអ្នក សុំអ្នកអរគុណគេចុះ ព្រោះអ្នកបានរៀនពីគំនិតថ្មីមួយ។ មិនថា​គំនិតនោះប្រើការកើតឬអត់ទេ តែរាល់គំនិតនិមួយសុទ្ធតែមានប្រយោជន៍របស់វា។  ជូនកាលគំនិតដែលខុសៗគ្នាវាជាឪកាសធ្វើអោយអ្នកបានកែលំអកំហុសឆ្គង ដើម្បីចៀសវាងកំហុសឆ្គងធំៗទៅថ្ងៃក្រោយ។

 

២ កុំប្រញាប់ជឿតាមអារម្មណ៍មួយភ្លែតពីដំបូង

ការប្រកែកគ្នាភ្លាមៗពីដំបូងនៅពេលមិនយល់ស្របនឹងអ្វីមួយ ច្រើនតែជាការការពារខ្លួនឯងប៉ុណ្ណោះ។ ចូរអ្នកប្រយ័្នតប្រយែង ទប់អារម្មណ៍អោយបានល្អ  សង្កេតមើលប្រតិកម្មដំបូងរបស់អ្នកដែលវាអាចជាខណៈពេលអាក្រក់បំផុតរបស់អ្នក ពុំមែនល្អបំផុតនោះទេ។

៣ បង្គាប់បញ្ជាអារម្មណ៍របស់អ្នក

ចូរអ្នកចាំថា អ្នកអាចប្រមើលដឹងថា តើមនុស្សនឹងទៅជាយ៉ាងណានៅពេលគេខឹង។ នៅពេលមនុស្សម្នាក់ៗខឹង​ អ្វីៗក៏អាចនឹងកើតឡើងបាន។

៤ ស្ដាប់អោយស្រួលបួលសិន

ទុកឪកាសអោយភាគីម្ខាងទៀតនិយាយសិន។ អោយគេនិយាយអោយចប់ កុំជំទាល់នឹងលេសដោះសា ឬប្រកែកតបត ដែលវាជាការបង្កើននូវបញ្ហា។ ព្យាយាមស្វែងយល់គ្នាទៅវិញទៅមក មិនបង្កអោយមានការយល់ច្រលំនឹងគ្នាកាន់តែខ្លាំង។

 

៥ រកអោយឃើញចំនុចស្របគ្នា

នៅពេលណាដែលស្ដាប់ភាគីម្ខាងទៀតចប់ហើយ សុំយកទុកចិត្តដាក់ទៅលើចំនុចដែលអ្នកស្របជាមុនសិន។

 

៦ មានភាពស្មោះត្រង់​ សុទ្ធចិត្ត

បើមានចំនុចណាដែលអ្នកល្មមអាចទទួលស្គាល់ពីកង្វះខាតរបស់ខ្លួនបាន ចូរអ្នកនិយាយចេញមក ហើយសុំអភ័យទោលពីកំហុសឆ្គងរបស់អ្នកដែលអាចធ្វើអោយភាគីម្ខាងទៀតបាត់ខឹង ហើយបន្ថយគំនិតការពារខ្លួនឯង។

 

អត្ថបទ៖ ពេជ្រ

ប្រភព៖ The Economic Press

 

 

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s