អត្ថបទថ្មីៗ

Gboard សម្រាប់ Android ត្រូវបានធ្វើការ Update ជាមួយ​និង Stickers ដែលអាចទាញយកបានជាមួយនិង Bitmoji​ Support

ក្រុមហ៊ុន Google​​ ទើបតែប្រកាសការ update ថ្មីនឹងត្រូវបានដាក់ចេញដល់អ្នកប្រើប្រាស់ Gboard លើឧបករណ៍ Android នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។​

Stickers

ជាមួយនឹងការ​ update ចុងក្រោយបំផុតនេះ​អ្នកប្រើប្រាស់ Gboard នឹងអាចចែករំលែកផ្ទាំង stickers និង Bitmoji​ នៅក្នុងកម្មវិធីណាមួយដែលអនុញ្ញាតឱ្យភ្ជាប់រូបភាពរួមទាំងកម្មវិធីផ្ញើសារច្រើនបំផុតសម្រាប់ឧបករណ៍ Android ។ នៅពេលដែលកំណែថ្មីបំផុតរបស់ Gboard សម្រាប់ Android ត្រូវបានដំឡើងនៅលើទូរស័ព្ទរបស់អ្នក​ នោះ​អ្នកនឹងអាចទាញយកកម្មវិធី Bitmoji តាមរយៈ Google Play ។

Gboard-for-Android-updated-with-new-languages-and-editing-tools

មួយ​វិញទៀត​អ្នកនឹងអាចប្រើទាំងពីរនេះបានដោយប៉ះលើ Stickers ឬ Buttons Bitmoji នៅក្នុងកម្មវិធី Gboard ។ យោងតាមហ្គូហ្គោល buttons បិទបាំងខ្លះគឺជាលទ្ធផលនៃការសហការជាមួយដៃគូសំខាន់ៗ ដំបូងរបស់ Gboard សម្រាប់អ្នកប្រើ Android នឹងអាចទាញយក stickers ដូចជា Mickey Mouse, NBAmoji, ផ្ទាំងរូបភាព Selfie របស់ Google, Disney Princesses, Hello Kitty, Garfield និង Star Wars ។

Gboard.png

​កញ្ចប់តុបតែងបន្ថែមនឹងត្រូវបានចេញផ្សាយនៅប៉ុន្មានខែខាងមុខដូច្នេះដើម្បីបន្ថែមថ្មីអ្នកត្រូវប៉ះប៊ូតុង “+” នៅពេលដែលអ្នកដាក់ stickers នៅលើ keyboards ឬតាមរយៈ Google Play ។

ប្រភព៖ Phonearena

ប្រែសម្រួល៖​ រ៉ាវី

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s