អត្ថបទថ្មីៗ

Bee Hummingbird សត្វស្លាបតូចជាងគេបំផុតក្នុងលោក

Bee hummingbird នេះជាបក្សីដែលតូចជាងគេបំផុតក្នុងពិភពលោក។ វាមានមានទំងន់ប្រហែល ១,៩៥g ប្រវែង ៥,៥cm​ និងស្លាបមានប្រវែង ៤ អ៊ីង។ ទំហំរបស់ Bee hummingbird ​ស្មើនឹងទំហំនៃភ្នែករបស់​អូទ្រីស។ ស៊ុតរបស់សត្វអូទ្រីសមានទម្ងន់ធ្ងន់ជាងស៊ុតរបស់ Bee hummingbird ៣០០០ ដង។

Bee hummingbird ឈ្មោល ឬញី គឺអាចបែងចែកយ៉ាងច្បាស់តាមរយៈក្បាលរបស់ពួកវា។ ក្បាលរបស់សត្វឈ្មោលមានរោមកែងស្រាល (វានឹងប្រែទៅជាពណ៌ក្រហមនៅពេញត្រូវពន្លឺព្រះអាទិត្យ) រួមជាមួយនឹងបំពង់កវែង។ ផ្នែកខាងក្រោមមានពណ៌ខៀវដែលមានស្លាបពណ៌ប្រផេះលេចធ្លោ។ សត្វញីវិញមិនមានរូបរាងដូចសត្វឈ្មោលនោះទេ។

Bee hummingbird ឈ្មោល

Bee hummingbird ញី

ដោយសារតែទំហំនៃបក្សីតូច ដូច្នេះជើងរបស់វាក៏ខ្លីហើយមានប្រអប់ជើងតូចមែនទែន។ តែយ៉ាងណាក៏ដោយ Bee hummingbird មានក្រញ៉ាំធំ វាប្រើប្រាស់ក្រញ៉ាំរបស់វាដើម្បីតោងលើផ្កាឬដើមឈើ។ ដោយសារតែប្រអប់ជើងរបស់វាតូច វាស្ទើតែមិនអាចនឹងដើរឬឈរបាននោះទេ។ វាផ្លាស់ទីតាមរយៈស្លាប ឬធ្វើការលោត។

សត្វប្រភេទនេះមាននៅតំបន់ប្រជុំកោះគុយបា​ រួមទាំងកោះសំខាន់នៃប្រទេសគុយបានិងកោះភាគខាងលិចនៃប្រទេសឥណ្ឌា។ វាត្រូវបានគេរកឃើញភាគច្រើននៅក្នុងតំបន់ Mogote របស់ប្រទេសគុយបាតែម្ដង។ ពួកវាធ្វើសំបុកនៅតាមសួនច្បារដែលមានផ្កាជាច្រើនដែលផ្តល់ឱ្យពួកវានូវទឹកដម។ រីឯ Bee hummingbird នៅតំបន់ផ្សេងទៀត វាទំនងជាត្រូវនៅលើដើមឈើខ្ពស់បំផុតនិងខ្សែទូរស័ព្ទ។

​បក្សីដ៏តូចនេះភាគច្រើនត្រូវបានគេសង្កេតឃើញហោះហើរក្បែរផ្កាតូចៗដោយហេតុផលសាមញ្ញមួយ ដែលវាមិនអាចទៅដល់ជ្រៅក្នុងផ្កាធំៗ ។

ដូចទៅនឹងប្រភេទ Hummingbird ដទៃទៀតដែរ Bee hummingbird ក៏ពឹងផ្អែកលើទឹកដមដែលនាំមកនូវថាមពលជាច្រើនដល់សុខភាពរបស់វា។

វាហោះនៅមុខផ្កា ខណៈពេលដែលវាវាយស្លាបរបស់វាពី ៥០ ទៅ ៨០ ដងក្នុងមួយវិនាទីដើម្បីរក្សាចលនា​របស់វា វាប៊ឺតទឹកដមរបស់ផ្កាតាមរយៈការពង្រីកអណ្តាតបត់ដុសចូលទៅក្នុងលំអង់ផ្កា។ វា​ត្រូវបានគេដឹងថាចំណាយពេលវេលាយ៉ាងច្រើនក្នុងការប៊ឺតទឹក​ដមរបស់ផ្កា។

នៅចម្លោះខែមីនា – មិថុនា ជាខែដែលពួកវាធ្វើការបន្តពូជ ។ ​បើទោះបីជាទំហំរបស់ Bee Hummingbird តូចក្ដី តែគេចាត់ទុកវាជាសត្វដ៏អស្ចារ្យ។ នៅក្នុងការហោះហើររបស់វា វាអាចវាយស្លាបរបស់វា ៥០ – ៨០ ដងក្នុងមួយវិនាទី ដែលជាលទ្ធផលថាមពលរបស់វា​ត្រូវអស់យ៉ាងឆាប់រហ័ស ហើយសីតុណ្ហភាពរបស់វាកើនឡើង។ អ្វីដែល​អស្ចារ្យ នៅពេលដែលសត្វឈ្មោលឃើញ សត្វប្រភេទញី សត្វឈ្មោលអាចវាយស្លាបរហូតដល់ 200 ដងក្នុងមួយវិនាទីឯណោះ ដែលទំនងជាការបង្អួតសត្វញី។ វាក៏ជាសត្វដែលលឿនបំផុតទី 2 ក្នុងចំណោមសត្វទាំងអស់ផងដែរ។ វាមានស្លាបតិចជាងសត្វស្លាបទាំងអស់ផ្សេងទៀត។ សត្វឃ្មុំ Hummingbird ស៊ីសត្វល្អិតនៅតាមដើមឈើជាអាហារ ។

​Bee hummingbird​ ត្រូវបានចាត់ចូលជា បក្សីដែលតូចជាងគេលើលោក ហើយវាក៏បានបំបែកកំណត់ត្រាពិភពលោក ហ្គីសណេស ទៀតផង ។

ដោយ៖ ពេជ្រ

បញ្ចាក់៖ អត្ថបទនេះចង់ក្រងនិងប្រែសម្រួលដោយក្រុមការងារ eDailyshare ។ ប្រសិនបើលោកអ្នកចង់ដក់ស្រងផ្នែកណាមួយ សូមទាក់ទងមកកាន់មកយើង។

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s