អត្ថបទថ្មីៗ

គ្រឹះស្ថានឧត្តមសិក្សាសាធារណៈល្បីៗនៅព្រះរាជាណាចក្រកម្ពុជា

ការប្រលងមធ្យមសិក្សាទើបតែបញ្ចប់ ស្របគ្នានេះដែរនិស្សិតខ្លះមានសង្ឃឹមថាខ្លួនច្បាស់ជា ជាប់ ខ្លះទៀតក៏មិនទាន់ហ៊ានសង្ឃឹម ខ្លះបានដាក់គោលដៅ និងស្គាល់ច្បាស់ពីសាកល​វិទ្យាល័យដែលខ្លួនចង់រៀន ប៉ុន្តែខ្លះវិញទៀតមិនទាន់បានដាក់គោលដៅច្បាស់លាស់នៅ ឡើយទេ។ ហេតុនេះហើយថ្ងៃនេះទំព័រ eDailyShareបានពាំនាំមកនូវព័ត៌មានទាក់ទងនឹង គ្រឹស្ថានឧត្តមសិក្សាសាធារណៈល្បីៗជូនប្អូនៗដែលទើបបញ្ចប់ថ្នាក់ទី១២ បានស្វែងយល់។

១. សាកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច RULE

     សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលហៅកាត់ថាសាលា ច្បាប់ ឬសាលា RULE បានបង្កើតឡើងក្នុងឆ្នាំ ១៩៤៨។

Rule8

សាកលវិទ្យាល័យនេះត្រូវបានគេទទួលស្គាល់ថាជាប្រភព នៃអ្នកច្បាប់និងអ្នកសេដ្ឋកិច្ចជា ច្រើន​​​​នៅកម្ពុជា។ បច្ចុប្បន្ននេះសាកលវិទ្យាល័យនេះមានបណ្តុះបណ្តាលនូវជំនាញជាច្រើន ដូចជា មហាវិទ្យាល័យនីតិសាស្ត្រ មហាវិទ្យាល័យសេដ្ឋកិច្ច និង គ្រប់គ្រង សេដ្ឋកិច្ចព័ត៌មាន​-វិទ្យា រដ្ឋបាលសាធារណៈ ទំនាក់ទំនងអន្តរជាតិ ធនាគារ និង គណនេយ្យ។  សាកវិទ្យាល័យ​ក៏មានកម្មវិធីសិក្សាអន្តរជាតិជាច្រើនផងដែរដូចជា នីតិសាស្ត្រភាសាបារាំង អង់គ្លេស ជប៉ុន សេដ្ឋកិច្ចភាសាបារាំង និងអង់គ្លេស។

២. សាកលវិទ្យាល័យជាតិគ្រប់គ្រង

សាកលវិទ្យាល័យជាតិគ្រប់គ្រងបង្កើតឡើងក្នុងឆ្នាំ ១៩៨៣។

num-logo

សាកលវិទ្យាល័យជាតិគ្រប់គ្រងជាសាកលវិទ្យាល័យដែលយើងគ្រប់គ្នាដឹង ថា​ផ្តោត​​ទៅ​​លើជំនាញ គ្រប់គ្រង និងធុរកិច្ច ក៏ប៉ុន្តែសាកលវិទ្យាល័យក៏មានបណ្តុះបណ្តាលនូវជំនាញ​ល្អៗផ្សេងទៀតជាច្រើនទៀតដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ព័ត៌មានវិទ្យា នីតិពាណិជ្ជកម្ម ទេសចរណ៍ និងភាសាបរទេស។

៣. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញគ្រឹស្ថានឧត្តមសិក្សារដ្ឋធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា​​​​ ។សាកលវិទ្យាល័យបានបង្កើតឡើងក្នុងឆ្នាំ ១៩៦០។

rupp_logo

មកទល់នឹងបច្ចុប្បន្នសាកលវិទ្យាល័យ​បានបែកចែកជា២មណ្ឌល។ គ្រឹះស្ថានឧត្តមសិក្សាមួយនេះ មានបណ្តុះបណ្តាលនូវជំនាញជា ច្រើនដូចជាមហាវិទ្យាល័យវិទ្យាសាស្រ្ត មហាវិទ្យាល័យ​វិទ្យាសាស្រ្តសង្គម​ និង​មនុស្សសាស្រ្ត មហាវិទ្យាល័យអប់រំ មហាវិទ្យាល័យវិស្វកម្មជីវសាស្ត្រ  មហាវិទ្យាល័យ ភាសាបរទេស និង មហាវិទ្យាល័យផ្សេងៗទៀតជាច្រើន។

university-of-phnom-penh_thumb2.jpg

៤. សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

uss

          សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលយើងគ្រប់គ្នាស្គាល់ថាជាសាលាពេទ្យ ឬសាលាក្រហមបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤៦។ គ្រឺះស្ថានមួយនេះមានឈ្មោះល្បីល្បាញ ក្នុងការបណ្តុះបណ្តាលជំនាញ វេជ្ជសាស្ត្រ ឱសថសាស្ត្រ ទន្តសាស្ត្រ សុខភាពសាធារណៈ និងថែទាំវេជ្ជសាស្ត្រ។ ដើម្បីចូលរៀននៅសាកលវិទ្យាល័យបានសិស្សនិស្សិត​ត្រូវឆ្លង​កាត់​ប្រល​​ង​​​​ប្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជែងជាមុន​​សិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​​​​​​​​​​​​​​​​​​​​​​

៥. សាកលវិទ្យាល័យភូមិន្ទកសិកម្ម

សាកលវិទ្យាល័យភូមិន្ទកសិកម្ម ឬហៅកាត់ថាសាលាកសិកម្មចំការដូងបានបង្កើត ឡើងក្នុងឆ្នាំ ១៩៦៤។

Royal_University_of_Agriculture

សាកលវិទ្យាល័យនេះគឺជាសាកលវិទ្យាល័យរដ្ឋមួយដ៏ល្បីក្នុងប្រទេសកម្ពុជាយើងក្នុងការបណ្តុះបណ្តាលជំនាញកសិកម្មដល់និស្សិតមកពីគ្រប់ទិសទី។ សព្វថ្ងៃនេះគ្រឹះស្ថានមាន បណ្តុះបណ្តាលជំនាញទាក់ទងនឹងកសិកម្មជាច្រើនដូចជា​ មហាវិទ្យាល័យវិទ្យា​សាស្ត្រសត្វ មហាវិទ្យាល័យ​វិទ្យាសាស្ត្រព្រៃឈើ និងបរិស្ថាន មហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ មហាវិទ្យាល័យ​​វិស្វកម្មកសិកម្ម និងមហាវិទ្យាល័យរៀបចំដែនដីនិងរដ្ឋបាលដីធ្លី។

៦. សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាសាកលវិទ្យាល័យមួយដែលគេនិយមហៅថា សាលា​ RUFA ឬ សាលារចនា។ ដែលមកទល់នឹងបច្ចុប្បន្នសាលាមានអាយុកាល១០០ឆ្នាំ ហើយ។ សាលាបានបង្កើតឡើងក្នុងឆ្នាំ ១៩១៧ ។

RUFA

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាសាកលវិទ្យាល័យមួយដែលប​ណ្តុះប​ណ្តាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅលើជំនាញសិល្បៈ និងស្ថាបត្យកម្ម។ មកទល់នឹងបច្ចុប្បន្ន សាលារចនាមាន​បណ្តុះ-​បណ្តាលនូវជំនាញជាច្រើនដូចជា មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យសិល្បៈ​សូនរូប មហាវិទ្យាល័យតូរ្យតន្ត្រី និងមហាវិទ្យាល័យស្ថាបត្យកម្ម និង នគររោបនីយវិទ្យា។

៧. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ថាសាលាតិចណូ ត្រូវបានដំណើរការក្នុងឆ្នាំ ១៩៦៤។

Institute_of_Technology_of_Cambodia_logo

 

សាលាតិចណូជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋមួយដែលយើងគ្រប់គ្នាដឹងថាបណ្តុះបណ្តាល​ដែលបានគេទទួលស្គាល់ទូទាំងប្រទេស​ ផ្នែក វិស្វកម្ម ​​បច្ចេកវិទ្យា និង​វិទ្យាសាស្រ្ត ។ វិទ្យាស្ថានមាននូវដេប៉ាត់ម៉ងដូចជា​ ទេពកោសល្យគីមីចំណី​​​​​អាហា​រ​ ​ទេ​ពកោ​ស​ល្យស៊ីវិល​ ​សំ​ណង់​​​​ស៊ី​​វិ​​​ល​​​​ និ​​ង​​ស្ថា​​​ប​​ត្យ​​​ក​ម្ម ទេពកោសល្យ អគ្គិសនី ថាមពល និងទូរគមនាគមន៏ ទេពកោសល្យ​ ឩស្សាហកម្ម និងមេកានិក ទេពកោសល្យ ពត៌មានវិទ្យា និង ទំនាក់ទំនង ទេពកោសល្យ ជនបទ និង​ ទេពកោសល្យ ធនធានរ៉ែ និងភូគព្ភសាស្រ្ត។​

News-1

កន្លងមកនេះវិទ្យាស្ថានបានផលិតនូវធនធានមនុស្សជាច្រើននាក់សម្រាប់អភិវឌ្ឃន៏ប្រទេសប៉ុន្មានទសវត្សចុងក្រោយ។ ជាទូទៅវិទ្យាស្ថានតែងតែរៀបចំការប្រលងដើម្បីជ្រើសរើសនិស្សិតឲ្យចូលសិក្សាទាំងថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររង។ ថ្មីៗនេះវិទ្យាស្ថានបានបើកសាខាដំបូងបំផុត នៅសាកលវិទ្យាល័យ ហេងសំរិនត្បូងឃ្មុំផងដែរ។

៨. វិទ្យាស្ថានភាសាបរទេស

259021_10150210009083090_192204038089_7209129_5795955_o

វិទ្យាស្ថានភាសាបរទេសហៅកាត់ថា​IFL ជាផ្នែកមួយនៃសាកលវិទ្យាល័យភូមិន្ទ​​ភ្នំពេញ​​​។​​ វិទ្យាស្ថាននេះគឺជាវិទ្យាស្ថានរដ្ឋដែលបណ្តុះបណ្តាលភាសាបរទេសដ៏ល្បីល្បាញ​មួយក្នុង​ចំណោមសាកលវិទ្យាល័យ និងវិទ្យាស្ថានផ្សេងទៀតនៅកម្ពុជា។

1423638164945

បច្ចុប្បន្នវិទ្យាស្ថានមាន​​បណ្តុះបណ្តាល​​នូវជំនាញជាច្រើនដូចជា ជំនាញភាសាអង់គ្លេស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សិក្សាអន្តរជាតិ ភាសាបារាំង ភាសាជប៉ុន ភាសាកូរ៉េ ភាសាចិន និងភាសាថៃ។ ដើម្បីចូលរៀននៅវិទ្យាស្ថាន​​បានសិស្ស​និស្សិតត្រូវឆ្លងកាត់ប្រល​​ងប្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជែងជាមុន​​សិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

 

ដោយ៖ កូនញញួរ

រូបភាព ៖ Google

 

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s