អត្ថបទថ្មីៗ

ប្រវត្តិសង្ខេបមួយចំនួននៃព្រឹត្តិការណ៏កីឡាអាស៊ីអាគ្នេយ៏

ព្រឹត្តិការណ៏កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៏ត្រូវបានគេអោយឈ្មោះដើមថា“​​​South East Asain Peninsula Game” ឬ “SEAP Games”។ នៅថ្ងៃទី២២​ ខែឧសភា ឆ្នាំ១៩៥៨ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៏បានចូលរួមក្នុងកម្មវិធី Asian Games ក្នុងប្រទេសជប៉ុន។ជប៉ុនបានមាននូវការប្រជុំ និងមានការព្រមព្រៀងបង្កើតនូវគណៈកម្មាធិកាកីឡាមួយឡើង។ ប្រទេសដែលជាសមាជិកស្ថាបនិកមាន ៦ប្រទេសដូចជា៖ ភូមា(បច្ចុបន្ប មីយ៉ាន់ម៉ា) កម្ពុជា ឡាវ ម៉ាឡាយូ(បច្ចុបន្ប​ ម៉ាឡេស៊ី) ថៃ និងវៀតណាម។ ប្រទេសទាំងនេះបានយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាមួយនេះ ២ឆ្នាំម្ដង ហើយតាំងពីពេលនោះមកសហព័ន្ធកីឡា SEAP Games​ ក៏បានលេចជារូបរាងឡើង។

Malaysian Contingent at the Opening Ceremony - March Past

ការប្ររព្ធដំបូងបានតាំងនៅ ទីក្រុងបាងកក​ ចាប់ពីថ្ងៃ ១២-១៧ ធ្នូ ១៩៥៩ ដែលមានអត្តពលិកចំនួន ៥២៧នាក់ មកពីប្រទេស ថៃ ភូមា ម៉ាឡាយូ សឹង្ហបូរី វៀតណាមខាងត្បូង និងឡាវ ក្នុងវិញ្ញាសារចំនួន ១២ប្រភេទ។

ការប្រកួតលើកទី៨ នៅក្នុងឆ្នាំ១៩៧៥ សហព័ន្ធកីឡាបានធ្វើការពិចារណា ប្រទេសប្រុណេ ឥណ្ឌូណេស៊ី និងហ្វីលីពីន។ប្រទេសទាំងនេះក៏ត្រូវបានគេសម្រេចដាក់បញ្ចូលក្នុងឆ្នាំ ១៩៧៧។ ក្នុងឆ្នាំដដែល សហព័ន្ធក៏បានប្ដូរឈ្មោះទៅជា សហព័ន្វកីឡាអាស៊ីអាគ្នេយ៏ (South-east Asian Games)។ ប្រទេសទីម័រខាងកើត ត្រូវបានទទួលចូលជាសមាជិក នៅពេលការប្ររព្ធលើកទី ២២ ក្នុងប្រទេសវៀតណាម។ នៅក្នុងឆ្នាំ ១៩៦១ ប្រទេសកម្ពុជាយើងក៏បានទទួលធ្វើជាម្ចាស់ផ្ទះដែរ ប៉ុន្តែត្រូវខកខានវិញ​ដោយសារបញ្ហានយោបាយ។

 Athletes pronouncing the SEAP Games Oath

គិតមកដល់ពេលនេះត្រឹមលើកទី២៨​ ប្រទេសដែលមានមេដាយសរុបច្រើនជាងគេគឹ ប្រទេសថៃ ដែលបានចូលប្រកួតចំនួន ២៨លើក ទទួលបាន មេដាយចំនួន ៥៦៦១ ក្នុងនោះមាស ២០៨៩ មេដាយប្រាក់ ១៧៣៦ និង​សំរិទ្ធ ១៧៣៦ ។ចំណែកឯ កម្ពុជាយើងវិញបានចូលរួមបានតែ ១៤ដងប៉ុណ្ណោះ នឹងឈ្នះបានមេដាយសរុប ៣២៧គ្រឿង រួមមាន មាស៤៧ ប្រាក់៨៨ និងសំរិទ្ធ ១៩២។

sea games

ដោយ៖ក្ដាមដុត

ប្រភព៖ Google

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s