អត្ថបទថ្មីៗ

តើត្រូវត្រៀមលក្ខណៈអ្វីខ្លះ ក្នុងប្រលងប្រជែងចូលរៀនពេទ្យ?

​​​​​​​            មុខវិជ្ជាដែលគេនិយមហៅថា​ ពេទ្យ ជាមុខជំនាញមួយដែលមានមនុស្សជាច្រើនស្រមៃចង់រៀន តាំងពីតូច ឬកាលរៀននៅវិទ្យាល័យ ហើយវាក៏ជាមុខជំនាញមួយដែលត្រូវមានទំនួសខុសត្រូវខ្ពស់បំផុត ដែលពាក់ព័ន្ទនឹងអាយុជីវិតរបស់មនុស្សជាតិ។ ហេតុនេះ ការចង់រៀនពេទ្យមិនមែនគ្រប់គ្នាសុទ្ធតែអាចចូលរៀនបាននោះទេ ដូចនេះមុននឹងបានរៀនយើងត្រូវឆ្លងកាត់ការប្រលងត្តេសជាមុនសិន។​ ការធ្វើតេ្តសនេះផងដែរ មិនមែនយើងខ្លាំងហើយអាចប្រលងជាប់នោះទេ គឺយើងត្រូវប្រលងត្តេសយកចំនាត់ថ្នាក់ថែមទៀត។ មូលហេតុគឺដោយសារតែមនុស្សជាច្រើនបានដាក់ពាក្យប្រលងចូលរៀនពេទ្យ។

រូបភាពតំណាង

  • និទ្ទេសអ្វីទើបមានសិទ្ធិប្រលងពេទ្យ?

នៅឆ្នាំ ២០១៤​ ជាឆ្នាំមានការរឹតបន្តឹង បេក្ខជនដែលមានសិទ្ធិប្រលងត្រូវមាននិទ្ទេស A B និង C​   ដែលកាលនោះមិនមានការប្រលងនោះទេ​ ដោយសារអត្រានៃអ្នកនិទ្ទេស A B និង C​​ មានតិចតួចបំផុត ដោយអ្នកមាននិទ្ទេសល្អទាំង ៣ ខាងលើមានសិទ្ធិចូលរៀនតែម្ដង ដោយមិនមានឆ្លងកាត់ការប្រលងនោះទេ។

ក្រោយមក ដោយមានការអន្តរាគម៏ពីសម្តេចនាយករដ្ឋមន្រ្តី ដោយហេតុថា អ្នកនិទ្ទេស D និង​ E នឹងបាត់បងក្ដីស្រមៃក្លាយជាពេទ្យដោយសារតែនិទ្ទេសមិនល្អនោះ ទើបមានការសម្រេចពីក្រសួង ឬគណៈកម្មធិការប្រលងថ្នាក់សម្រេចអោយអ្នកប្រលងជាប់បាក់ឌុបទាំងអស់មានសិទ្ធិចូលរៀនពេទ្យ​ មិនតម្រូវអោយមាននិទ្ទេសអ្វីនោះឡើយ តែត្រូវឆ្លងកាត់ការប្រលងប្រជែងជាមុនសិន។

  •  តើត្រូវរៀបចំអ្វីខ្លះដើម្បីប្រលងជាប់ចូលរៀនពេទ្យ?

ក្រោយថ្ងៃប្រលងបាក់ឌុបចប់ អ្នកគួរតែមករៀមគួរបន្ថែមនៅតាមសាលានានាក្នុងរាជធានីភ្នំពេញ។ យើងសង្កេតឃើញថាភាគច្រើននៃសិស្សត្រៀមចូលសាលាពេទ្យបានមករៀនគួរបន្ថែមនៅ សាលាជ័យថាវី ឬ​សាលាចំណេះដឹងទូទៅភ្នំពេញ ដែលមានទីជិតសាលាបាក់ទូក។ អ្នកក៏អាចរករៀននៅសាលាផ្សេងៗទៀតផងដែរ ។

រូបភាព PhnomPenh Post

  • វិញ្ញាសារប្រលងថ្នាក់ជាតិចូលរៀនពេទ្យមានលត្ខណៈដូចម្តេច?

ជាធម្មតា និងរៀងរាល់ឆ្នាំ ការប្រលងថ្នាក់ជាតិគេប្រលងតែលើមុខវិជ្ជា ៣​​ តែប៉ុណ្ណោះ មានដូចជា គណិតវិទ្យា គីមីវិទ្យា និង ជីវៈវិទ្យា ។

វិញ្ញាសារប្រលង មិនមែនមានលក្ខណៈ QCM ទាំងអស់ដូចការប្រលងចូលសាលាតិចណូនោះឡើយ។ វិញ្ញាសារប្រលងមានលាយលំជាមួយ បំពេញចម្លោះខ្លះ QCM ខ្លះ ដែលមានលក្ខណៈលាយលំគ្នា។ អ្នកនឹងបានយល់ច្បាស់ពេលអ្នកបានចូលរៀនវគ្គត្រៀម។

  • វិញ្ញាសារប្រលង​តឹងរឹង ឬធូរស្រាល?

ជាការពិតណាស់ វិញ្ញាសារប្រលងទាំង​ ៣ មុខវិជ្ជា ត្រូវបានដក់ចេញពីលំហាត់ក្នុងសៀវភៅពុម្ពទី ១២ ទាំងអស់។ អាចនិយាយបានយើងបានដឹងវិញ្ញាសារមុនរួចទៅហើយ។ តែមិនអាចថា ស្រួលបានទេ ទោះយើងដឹងវិញ្ញាសារមុនហើយក្ដី។ អ្នកគឺត្រូវមានភាពរហ័យរហួនក្នុងពេលប្រលងថែមទៀត ដោយសារតែវិញ្ញាសារប្រលងមានច្រើន ខណៈពេលវេលានៃដំណើរការប្រលងមានតិច ។

អត្ថបទដោយៈ ពេជ្រ

បញ្ចាក់ៈ អត្ថបទនេះជាកម្មសិទ្ធិរបស់គេហទំព័រ eDailyShare
សូមទាក់ទងមកកាន់ក្រុមការងារយើងខ្ញុំ ក្នុងករណីលោកអ្នកចង់ដក់ស្រង់ផ្នែកណាមួយក្នុងអត្ថបទនេះ។

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s