អត្ថបទថ្មីៗ

សម្តីមាសដ៏អស្ចារ្យ  ទាំង១០ របស់មហាអធិរាជ ណាប៉ូលេអុង បូណាប៉ាត 

ណាប៉ូលេអុង បូណាប៉ាត(១៧៦៩-១៨២១) គឺជាកំពូលមេទ័ពមួយរូបដ៏ល្បីល្បាញ និង ជាមហាអធិរាជដ៏អស្ចារ្យ ក្នុងបេះដូងជនជាតិបារាំងគ្រប់រូប គាត់បានកសាងចក្រភពមួយស្ទើរតែពាសពេញអឺរ៉ុប ។ ថ្ងៃនេះក្រុមការងារ eDailyShare សូមនាំយកសម្តីមាសដ៏អស្ចារ្យ ទាំង១០របស់ ណាប៉ូលេអុង បូណាប៉ាត ។

««បើអ្នកចង់អោយការងារនោះទទួលផលល្អបំផុតអ្នកត្រូវធ្វើវាដោយខ្លួនឯង»»

««ចូរចំណាយពេលសម្រាប់គិតពិចារណាឱ្យបានសមរម្យ ប៉ុន្តែបើដល់ពេលត្រូវធ្វើហើយត្រូវឈប់គិត ហើយចាប់ផ្ដើមធ្វើតែម្ដងទៅ»»

««បើអ្នកមិនចេះចាប់ឳកាសទុកទេ ទោះអ្នកមានសមត្ថភាពច្រើនប៉ុណ្ណាក៏គ្មានប្រយោជន៏អ្វីដែរ»»

««មានអំណាចតែពីរយ៉ាងប៉ុណ្ណោះនៅលើលោកនេះ គឺ ដាវ និង ដួងចិត្ដដ៏មោះមុត។លុះដល់រយៈពេលកាន់តែយូរទៅ ដាវនឹងចុះចាញ់ក្រោមអំណាចដួងចិត្ដដ៏មោះមុត»»

««ពិភពលោកនេះសំបូររឿងហិង្សា មិនមែនមកពីសំបូរមនុស្សអាក្រក់ទេ តែមកពីការនៅស្ងៀមនៃមនុស្សល្អ»»

««ពាក្យថាមិនអាចទៅរួច មានតែនៅក្នុងវចនានុក្រមរបស់មនុស្សល្ងង់ប៉ុណ្ណោះ»»

««រយះចំងាយពីភាពប្រុងរឿង ទៅភាពគួរអោយអាម៉ាស់មានចំងាយត្រឹមតែមួយជំហានប៉ុណ្ណោះ ។ តែរយះចំងាយពីភាពអាម៉ាស់ទៅរកភាពរុងរឿងវិញ វាហាក់ដូចជាមានចំងាយឆ្ងាយពីគ្នាខ្លាំងណាស់»»

««វិធីរក្សាសុខភាពកាយអោយបានល្អបំផុត គឹការធ្វើចិត្តអោយស្ងប់»»

««ប្រសិនបើអ្នកបង្កើតកងទ័ពតោ១០០ក្បាល ដែលមានមេដឹកនាំជាសត្វឆ្កែ នោះនៅពេលប្រយុទ្ធ កងទ័ពតោនឹងស្លាប់ដូចជាសត្វឆ្កែ ប៉ុន្តែបើអ្នកបង្កើតកងទ័ពឆ្កែ១០០ក្បាល ដែលដឹកនាំដោយសត្វតោ កងទ័ពឆ្កែទាំងនោះ នឹងប្រយុទ្ធដូចជាសត្វតោ»»

««ប្រសិនបើអ្នកមានភាពភ័យខ្លាច ប៉ុន្តែនូវតែឈានទៅមុខ អ្នកគឺជាមនុស្សដ៏ក្លាហាន»»

 

ដោយ : កូនហង្ស

រូបភាពៈ Google

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s