អត្ថបទថ្មីៗ

ហេតុអ្វីមនុស្សចេះតែប្រែប្រួលចឹង ?

​ហេតុអ្វីមនុស្សប្រែប្រួល ?

វាហាក់បីជាសំនួរគ្មានចម្លើយអញ្ចឹង ខ្ញុំមិនមែនជាវិភាគមនុស្សអ្វីនោះទេ​ ហើយខ្ញុំក៍មិនមែនជាអ្នកដែលត្រូវយល់ពីមនុស្សដែរ។ រាល់រឿងរ៉ាវទាំងអស់មិនមែនអត់ចម្លើយទេ សំនួរគ្មានចម្លើយគ្រាន់តែជាលេស។

ចម្លើយគឺស្ថិតនៅលើយើងម្នាក់ៗ ស្ថិតលើថាតើយើងមានការតាំងចិត្ត​រកចម្លើយឬអត់? មិនបាច់វែកញែកច្រើននោះទេ​ ចម្លើយខ្លីណាស់ មនុស្សណាដែលមិនប្រែប្រួលនោះ? មនុស្សមានជីវិតដែលមិនចេះសាបសូន្យ?

ទេ! មនុស្សប្រាកដជាមានការប្រែប្រូល គឺមនុស្សមិនអាចមានស្បែកមុខស វ័យក្មេងរហូតនោះទេ ហើយក៏រឹតតែមិនអាចមានកម្លាំងរឹងមាំរហូតនោះដែរ។

ធម្មជាតិពិតជាមានតម្លាភាពណាស់ កើតចាស់ ឈឺស្លាប់ ជាអ្វីដែលមនុស្សមិនអាចប្រកែកបាន។​ បានហើយ ចូលដល់ចំនុចយើងវិញ។ អ្វីដែលខ្ញុំចង់លើកមកនិយាយ​គឺការប្រែប្រួលរបស់ចិត្តមនុស្ស។ មែនហើយ! មានដែលឆ្ងល់ដែរទេថា មនុស្សចាំបាច់មានការប្រែប្រួលធ្វើអី? បានអីមកវិញ? តើអ្នកធ្លាប់ជូបរឿងរ៉ាវនេះទេ?

ខ្ញុំជឿថា នរណាៗក៍ធ្លាប់ជូបរឿងនេះដែរ គឺមិនអាចជៀសផុតនោះទេ។ ជាពិសេស ការរាប់អានពូកម៉ាក់តែម្ដង។ តើធ្លាប់អន់ចិត្ត អន់ថ្លើមនឹងមិត្តសំណប់របស់អ្នកទេ? តើធ្លាប់ត្រូវគេបំផ្លាញទឹកចិត្តអ្នកទេ? ចំពោះខ្ញុំវាហាក់បីជារឿងមួយដែលខ្ញុំស្អប់ខ្ពើមបំផុត។

ចំពោះខ្ញុំមិត្តល្អ ពិបាករកណាស់។​ ខ្ញុំនិយាយចឹងមិនមែនខ្ញុំអត់មានមិត្តល្អទេ តែគ្រាន់តែមិនមានច្រើនតែប៉ុណ្ណោះ។ ខ្ញុំនិយាយពីមិត្តល្អរបស់ខ្ញុំបន្តិចចុះ។ គាត់ជាមនុស្សមិនពិបាកមើលទេ​ថា ជាមនុស្សប្រភេទណា។ វាគ្រាន់តែជាអ្វីដែលខ្ញុំគិតម្នាក់​ឯងប៉ុណ្ណោះ។

តាមពិតទៅ គាត់មិនមែនជាមនុស្សងាយស្រួលយល់ចិត្តទេ។ មានថ្ងៃមួយ គាត់បានទៅនិយាយគ្នាជាមួយគ្នារបស់គាត់ ហើយក៍បាននិយាយពីខ្ញុំទៅអោយមិត្តរបស់គាត់ស្ដាប់ដែរ។​ គាត់ថាខ្ញុំឥឡូវមិនដូចពីមុននោះទេ​ គឺផ្លាស់ប្តូរខ្លាំងណាស់ (ប្រែប្រួល)។

ខ្ញុំឆ្ងល់ខ្លាំងមែនទែន ថាខ្ញុំផ្លាស់ប្តូរយ៉ាងមិចទៅ​? ខ្ញុំខ្លួនឯងមិនដឹងទៅរកចម្លើយនៅឯណាទេ។ តាំងពីពេលនោះមក​ យើងមិនសូវបានជួបគ្នានោះទេ គឺគាត់តែងដើរគេចពីខ្ញុំជានិច្ច។

តើគាត់ស្អប់ខ្ញុំ? ខ្ញុំចង់តែទៅសូរគាត់ទេថា ខ្ញុំខុសអ្វី? ខ្ញុំពិតជាអន់ចិត្តខ្លាំងមែនទែន​ពេលដែលចេញលេងម្ដងៗ គាត់តែងហៅគេទៅដើរលេងរហូត តែមិនមែនជាខ្ញុំ(គាត់បំបិទខ្ញុំ)។

តែការអន់ចិត្តរបស់ខ្ញុំ វាបានក្លាយជាកំហឹងទៅវិញ។ ខ្ញុំគិតថា វាល្អដែរ ព្រោះការអន់ចិត្ត វាពិតជាដំបៅធ្វើអោយខ្ញុំឈឺចាប់ខ្លាំងណាស់។​​ ពីពេលនោះមក ខ្ញុំឈប់ខ្វល់នឹងគាត់ទៀតហើយ ហើយស្អប់បំផុតពាក្យថា ប្រែប្រួល។ ខ្ញុំមិនបានប្រែប្រូសទេ គឺគាត់ទេដែលជាអ្នកដែលប្រែប្រួលនោះ។ ខ្ញុំទន្ទិញក្នុងចិត្តតែម្នាក់ឯងថា ខ្ញុំមិនបានប្រែប្រូលនោះទេ។

ខ្ញុំនៅតែមិនទាន់មានចម្លើយទេ ថាហេតុអ្វីមនុស្សប្រែប្រួល។ ខ្ញុំចង់តែទៅសួរគាត់អោយដឹងសខ្មៅម្ដង។ ណាស់ហើយ ខ្ញុំឈប់រវល់នឹងរឿងនេះហើយ ចង់អោយគាត់ប្រែប្រួសយ៉ាងមិចក៍ប្រែប្រួលទៅ។ តែអ្វីដែលយើងត្រូវដឹងនោះគឺយើងមិនត្រូវប្រែប្រួលតាមអ្វីដែលគេថានោះទេ គេមិនពេញចិត្តយើងក៍ហីទៅ។ យើងកើតមកមិនមែនដើម្បីតម្រូវចិត្តមនុស្សរាល់គ្នានោះទេ។

 

អត្ថបទដោយៈ ពេជ្រ

រូបភាពៈ Google

បញ្ចាក់ៈ អត្ថបទនេះជាកម្មសិទ្ធិរបស់គេហទំព័រ eDailyShare
សូមទាក់ទងមកកាន់ក្រុមការងារយើងខ្ញុំ ក្នុងករណីលោកអ្នកចង់ដក់ស្រង់ផ្នែកណាមួយក្នុងអត្ថបទនេះ។

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s