អត្ថបទថ្មីៗ

ក្រឡានមានប្រភពពីណា?

យើងដឹងស្រាប់ហើយថាក្រឡានគឺជា​បាយ​ដំណើប​ចម្អិន​ដោយ​បំពង់​ឫស្សី​ស្រស់​មាន​លាយ​អំបិល ខ្ទិះ​ដូង និងសណ្តែកបាយ​ជា​ដើម។ ក្រឡានមានអាយុកាលយូរលង់ណាស់មកហើយ បើយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្រឡានត្រូវបានគេសន្មតថាប្រហែលជាកកើតដំណាលគ្នាជាមួយនឹងការរកឃើញលោហធាតុ។

timthumb.php

 វាកកើតឡើងដោយសារតែសម័យ​​​​​​​កាល​​​មុុនមិន​ទាន់​មាន​ចាន​ឆ្នាំង​ប្រើប្រាស់ ប្រជាជនខ្មែរក៏​បាន​ប្រើ​បំពង់​ឫស្សី​សម្រាប់​ដាំ​បាយ ដោយ​ដាក់​នៅ​ក្នុង​ភ្នក់​ភ្លើង​មួយ ហើយ​និយម​ហៅ​ថា ក្រឡាន​ចង្រ្កឹង ប៉ុន្តែ​នៅ​ពេល​នេះនៅ​សល់​ត្រឹម​តែ ក្រឡាន ប៉ុណ្ណោះ។

08k2

ក្រឡានខេត្តក្រចេះ

ក្រោយមកគេក៏មានការច្នៃប្រឌិត ដោយថែមនូវគ្រឿងផ្សំផ្សេងៗដើម្បីអោយអាហារខ្មែរ​​មួយប្រភេទ​នេះកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ ។

បច្ចុប្បន្ននេះខេត្តក្រចេះគឺជាខេត្តដែលត្រូវបានគេទទួលស្គាល់ថាចម្អិនក្រឡានបានឆ្ងាញ់ជាងគេ ហើយក៏ជាអាហារមួយប្រភេទដែលភ្ញៀវទេសចរណ៍ដែលមកលេងខេត្តក្រចេះមិនអាចរំលងបាន។

14368818_918038128300120_3751295866587558369_n

សកម្មភាពដុតក្រឡាននៅខេត្តក្រចេះ

14390665_918038118300121_2537360380366577749_n

សកម្មភាពដុតក្រឡាននៅខេត្តក្រចេះ

ដោយ : កូនញញួរ
រូបភាព : Tommy, Google

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s